សង្វៀន​ Kun Khmer All Star​ រៀបចំ​បាន​អ្វី​ខ្លះ​ហើយ​ខណៈ​ថ្ងៃប្រកួត​កៀក​មក​ដល់...​

  • 2021-07-22 02:38:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រកួត​ថ្មី​របស់​លោក​ ស៊ន​ អេលីត​ Kun Khmer All Star​ រៀបចំ​ស្ទើរ​រួចរាល់​អស់​ហើយ​នៅ​សល់​តែ​កិច្ចការ​បន្តិចបន្តួច​ប៉ុណ្ណោះ។​

រូបភាពលើហ្វេសបុកលោក ស៊ន អេលីត

លោក​ ស៊ន​ អេលីត​ ម្ចាស់​​កម្មវិធី​ Kun Khmer All Star​ បាន​ឲ្យ​ដឹង​ថា​ មក​ដល់​ពេល​នេះ​គឺ​រួចរាល់​អស់​ហើយ​ដូច​ជា​ការ​ដោះដូរ​សមាសភាព​កីឡា​ករ ​និង​កិច្ចការ​ផ្សព្វផ្សាយ (Promote)។ ​មក​ដល់​ម៉ោង​នេះ​កីឡាករ​ទាំង​អស់​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ។​

មួយ​វិញ​ទៀត​ពាក់ព័ន្ធ​រឿង​សង្វៀន​សម្រាប់​ប្រកួត​ គឺ​លោក​ និង​ក្រុម​ការងារ​កំពុង​ជួសជុល ​បាញ់​ថ្នាំ​ឡើង​វិញ​ ដំឡើង​ភ្លើង​ នឹង​គ្រោង​បើក​សាកល្បង​នៅ​ល្ងាច​ថ្ងៃ​ទី២៣-២៤​នេះ​ហើយ។​ និយាយ​ជា​រួម​ការ​រៀបចំ​នេះ​ក៏​មាន​បញ្ហា​តិចតួច​ដែរ​ព្រោះ​ក្រុម​ការងារ​សុទ្ធតែ​ថ្មី​ដូច​គ្នា​ យ៉ាងណា​ការងារ​ក៏​នៅ​តែ​រលូន​ល្អ​ និង​ស្ទើរ​រួចរាល់​ហើយ។​

រូបភាពលើហ្វេសបុកលោក ស៊ន អេលីត

រំលឹក​ដែរ​ថា​ កម្មវិធី Kun Khmer All Star​ នេះ​ជា​លើក​ទី១​ ហើយ​សម្រាប់​លោក​ ស៊ន​ អេលីត​ បង្កើត​ឡើង​ ព្រោះ​កន្លង​ទៅ​មាន​រៀបចំ​ការ​ប្រកួត​ដែរ​ប៉ុន្តែ​លក្ខណៈ​ពន្លក​គុន​ខ្មែរ​តូចៗ​ប៉ុណ្ណោះ។​ កម្មវិធី​ប្រកួត​ថ្មី​នេះ​គឺ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ​ ព្រោះ​ឲ្យ​តម្លៃ​ខ្លួន​កីឡាករ​ខ្ពស់​ និង​មាន​សុទ្ធតែ​គូ​ខ្លាំងៗ​លំដាប់​ប្រទេស​តែ​ម្ដង។​ Kun Khmer All Star នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៥​ ខែ​កក្ដដា​ ២០២១​ នៅ​ក្លឹប​នាយដ្ឋាន​អង្គរក្ស​ ឯ​ខណ្ឌ​ឫស្សីកែវ៕​

អត្ថបទ៖ នួន ស៊ីណា​