ស្លុតចិត្ត! បាត់មុខមួយរយៈធ្លាយដំណឹង រំដួលលិចទឹក ធ្លាក់ខ្លួនដេកឈឺសល់តែស្បែកដណ្ដប់ឆ្អឹង

  • 2021-07-22 08:21:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាជនគ្រប់រូប ជាពិសេសអ្នកគាំទ្រវិស័យ Fashion ពិតជាស្លុតចិត្តអាសូរយ៉ាងខ្លាំងបន្ទាប់ពីបាន ទទួលដំណឹងក្រៀមក្រំថាតារាម៉ូដែលរហ័សនាម រំដួលលិចទឹក ធ្លាក់ខ្លួនដេកឈឺត្រឹមមួយប៉ព្រិចភ្នែក ក្រោយបាត់មុខត្រឹមមួយរយៈខ្លី។

យោងតាមហ្វេសប៊ុកផ្លូវការរបស់ រំដួលលិចទឹក បានបង្ហោះរូបភាពផ្ជាប់ជាពាក្យយ៉ាងវែង ឱ្យដឹងថា បច្ចុប្បន្ននេះខ្លួនកំពុងតែដេកព្យាបាលជំងឺទ្រុតទ្រោមកាន់តែខ្លាំងក្នុងរយៈពេលជិត៣ខែហើយ ដែល តារារូបនេះមិនអាចចេញប្រឡូកដូចសព្វមួយដង។ ប៉ុន្តែ​សាមី​ខ្លួន មិនបាន​បញ្ជាក់​ឲ្យ​ដឹង​ថា ខ្លួន​គេ​មាន​ជំងឺ​អ្វី​នោះ​ទេ។

បន្ទាប់ពីបានដឹងរឿងពិតពីក្រោយការបាត់មុខរបស់ រំដួល ដោយសារជំងឺរាំរៃធ្វើឱ្យគ្រប់រន្ធត់ចិត្តតែម្ដង ជាពិសេសខ្លោចចិត្តអាណិតខ្លាំង រូបរាងរំដួល ប្រែស្គមសល់តែស្បែកដណ្ដប់ឆ្អឹងជាមួយនឹងទឹកមុខស្លេក ស្លាំងគួរឱ្យព្រួយបារម្ភ។

ទន្ទឹមនឹងមានបណ្ដារមហាជន នឹងអ្នកគាំទ្រជាច្រើនបានសួរសុខទុកក៏ដូចជាជូនពរឱ្យ រំដួល ឆាប់មាន សុខភាពល្អឡើងវិញ។ មិនតែប៉ុណ្ណោះមានសប្បុរសជាច្រើនបានចូលរួមបរិច្ចាគថវិកាជូន រំដួល សម្រាប់ព្យាបាលជំងឺបន្តផងដែរ៕

អត្ថបទ៖ Pav SreyPich