ប្រម៉ូសិនហើយ Free ទៀត! ពិសេសក្នុងរដូវភ្លៀងធ្លាក់ ជាមួយនឹងមជ្ឈមណ្ឌលថែទាំ និងជួសជុលរថយន្ត ISUZU

  • 2021-07-24 11:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មជ្ឈមណ្ឌលថែទាំ និងជួលជុលរថយន្ត ISUZU របស់ក្រុមហ៊ុន ខេ(ខេមបូឌា) គឺជាមជ្ឈមណ្ឌលថែទាំ និងជួសជុលរថយន្តប្រកបដោយស្តង់ដាអន្តរជាតិ ដោយក្រុមជាងទាំងអស់សុទ្ធសឹងតែទទួលបានការបណ្តុះបណ្តាលពីក្រៅប្រទេស និងមានជំនាញច្បាស់លាស់ក្នុងការថែទាំ និងត្រួតពិនិត្យរថយន្តរបស់អ្នក ។

ដោយសារតែឃើញថា រដូវភ្លៀងបានឈានចូលមកដល់ មជ្ឈមណ្ឌលថែទាំ និងជួលជុលរថយន្ត ISUZU របស់ក្រុមហ៊ុន ខេ(ខេមបូឌា) បានរៀបចំនូវប្រូម៉ូសិនដ៏ពិសេស Raining Season Campaign ចាប់ពីខែកក្កដា ដល់ខែកញ្ញា គឺសម្រាប់អតិថិជន ដែលយករថយន្តមកត្រួតពិនិត្យនៅមជ្ឈមណ្ឌលផ្ទាល់ (ភ្នំពេញ) ដោយផ្តល់ជូននូវប្រូម៉ូសិន 3កញ្ជប់ពិសេសៗ ខាងក្រោមរួមមាន៖

១. បញ្ចុះតម្លៃ 10% ទៅលើគ្រឿងបន្លាស់រថយន្តជាង ១០០០ មុខ

២. សេវាកម្មជួសជុលរថយន្តចល័ត

ចំពោះអតិថិជនដែលមានបញ្ហាជាប់រវល់មិនអាចមកមជ្ឈមណ្ឌលដើម្បីជួសជុលបាន គឺលោកអ្នកគ្រាន់តែធ្វើការទំនាក់ទំនងមកកាន់ផ្នែកសេវាកម្ម ដើម្បីធ្វើការណាត់ជួបនិងជួសជុលរថយន្តរបស់លោកអ្នក ហើយអ្វីកាន់តែពិសេសទៀតនោះ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ 10% ទៅលើគ្រឿងបន្លាស់រថយន្ត និងត្រួតពិនិត្យទូទៅដោយឥតគិតថ្លៃ (Free General inspection)

៣. ប្រូម៉ូសិនរដូវកាលភ្លៀង

ចំពោះកញ្ជប់ប្រូម៉ូសិនចុងក្រោយនេះ គឺខាងក្រុមហ៊ុនយើងខ្ញុំនឹងធ្វើការផ្តល់ជូនឲ្យអតិថិជននូវការបញ្ចុះតម្លៃ 10% ទៅលើគ្រឿងបន្លាស់ដូចជា៖ កាស៊ូផ្លិតទឹក ប្រេងម៉ាស៊ីន តម្រងប្រេងម៉ាស៊ីន ស្បែកហ្រ្វាំង និងគ្រឿងបន្លាស់ផ្សេងៗ ព្រមទាំងផ្តល់ជូនការត្រួតពិនិត្យរថយន្តដោយឥតគិតថ្លៃ(Free) ជាមួយនឹងអាវយឺត Isuzu ដ៏ស្រស់ស្អាតទៀតផង។ (Discount 10% on Engine oil change, Brake pads, Brake fluid and Rubber wiper blade & Free General inspection with Sport-Shirt)។

សំរាប់ម៉ោងធ្វើការ មជ្ឈមណ្ឌលថែទាំ និងជួសជុលរថយន្ត ISUZU បើកបម្រើសេវាកម្មចាប់ពីម៉ោង 8ព្រឹកដល់ម៉ោង 5ល្ងាច រៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍ដែលមានបម្រើសេវាកម្មដូចជា ត្រួតពិនិត្យនិងថែទាំរថយន្ត ប្តូរប្រេងម៉ាស៊ីន ជួសជុលរថយន្ត និងសេវាកម្មផ្លាស់ប្តូរគ្រឿងបន្លាស់ជាច្រើនទៀត ធ្វើយ៉ាងណាដើម្បីផ្តល់សេវាកម្មដ៏ល្អបំផុត ប្រកបដោយវិជ្ជាជីវៈ ទំនួលខុសត្រូវ និងទំនុកចិត្តដល់អតិថិជនលឿន រហ័សទាន់ចិត្ត។

សូមអញ្ជើញអតិថិជនមកដោយផ្ទាល់នៅមជ្ឈមណ្ឌលថែទាំ និងជួលជុលរថយន្ត ISUZU របស់ក្រុមហ៊ុន ខេ(ខេមបូឌា)ដែលមានទីតាំងនៅទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬក៏អាចទំនាក់ទំនងទូរស័ព្ទមកផ្នែកសេវាអតិថិជនតាមរយៈលេខ 023 950 084/ ផ្នែកសេវាកម្មជួសជុលរថយន្ត 095 888 202 ដើម្បីទទួលបានព័ត៌មានបន្ថែម៕

អត្ថបទថ្មី