Torres ​ត្រលប់​ទៅ AT Madrid ​វិញ​ក្នុង​នាម​ជា​គ្រូ​បង្វឹក​ក្រុម U19 ​

  • 2021-07-26 02:18:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​កីឡាករ Fernando Torres ​បាន​ទទួល​ការ​ងារ​ថ្មី​ហើយ ដោយ​ក្លាយ​ជា​គ្រូ​បង្វឹក​ក្រុម​យុវជន​ក្រោម​អាយុ​១៩​ឆ្នាំ​របស់​ក្រុម Atletico Madrid ​។

​អតីត​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ខាង​លើ​នេះ ​បាន​ប្រកាស​ចូល​និវត្តន៍​នៅ​ឆ្នាំ​២០១៩​កន្លង​ទៅ ​ក្រោយ​ពី​ចំណាយ​ពេល​ច្រើន​ឆ្នាំ​នៅ​អឺរ៉ុប ​និង​ក្លឹប​ចុង​ក្រោយ​របស់​គេ Sagan Tosu ​នៅ​ជប៉ុន។ ក្រោយ​ពី​ចូល​ហាត់​រៀន​ក្នុង​វគ្គ​គ្រូ​បង្វឹក​២​ឆ្នាំ​មក​នេះ ​ពេល​នេះ​រូបគេ​ទទួល​ការងារ​ក្នុង​វិស័យ​បាល់ទាត់​ហើយ ដោយ​ធ្វើ​ជា​គ្រូ​បង្វឹក​ក្រុម​យុវជន U19 ​របស់ AT Madrid ​។

Torres ​ត្រូវ​បាន​អ្នក​គាំទ្រ AT Madrid ​ចាត់​ទុក​ជា​វីរបុរស​ក្លឹប​ម្នាក់ ក្រោយ​ពី​លេង​បាន​៤០៤​ប្រកួត ​និង​រក​បាន​១២៩​គ្រាប់។ ការ​ត្រលប់​មក​ធ្វើ​ការ​ឱ្យ​ក្លឹប​ដើម​របស់​គេ​វិញ​នេះ​ដែរ ​ត្រូវ​បាន​គេ​រំពឹង​ថា​ជា​ជំហាន​មួយ​ដើម្បី​អភិវឌ្ឍ​សមត្ថភាព ​និង​អនាគត​អាច​នឹង​ដឹក​នាំ​ក្រុម​ធំ​ក៏​ថា​បាន៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ