អ្នក​លើក​ផ្លាក​ទឹក​ល្បី​លើ​ហ្វេសបុក​ម្សិលមិញ​តាម​ពិត​ជា​អតីត​ Freshie Girl​

  • 2021-07-27 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លើក​ផ្លាក​ទឹក​ក្នុង​កម្មវិធី​ប្រដាល់​ Kun Khmer All Star​ ដែល​ល្បី​លើ​ហ្វេសបុក​ម្សិលមិញ​នេះ​ឈ្មោះ​ ហាង​ ជេជូ​ ជា​អតីត​ Freshie Girl​ និង​ជា​ប្អូន​បង្កើត​ស្រីពៅរបស់​កីឡាករ​ សែន​ រ៉ាដេត​ សែន​ រ៉ាឌី។​

កញ្ញា ហាង ជេជូ

ហាង​ ជេជូ​ ប្រាប់​ថា​ឈ្មោះ​នេះ​ជា​ឈ្មោះ​ក្នុង​សិល្បៈ​នោះ​ទេ​ ចំណែក​ឈ្មោះ​ផ្លូវ​ការ​គឺ​ ទិន​ ទី ជា​អ្នក​ខេត្ត​កោះកុង​ និង​ត្រូវ​ជា​ប្អូន​បង្កើត​របស់​ សែន​ រ៉ាដេត។​ កញ្ញាស្រស់ស្អាតរូប​នេះ​ក៏​ជា​អតីត Freshie Girl​ ជាប់​ចំណាត់ថ្នាក់​លេខ២​ ផង​ដែរ។​ រូប​គេ​ក៏​ជា​អ្នក​កីឡា​មួយ​រូប​ដែរ​ពី​មុន​ ពោល​ធ្លាប់​ហាត់​តេក្វាន់ដូ​ ITF​ មាន​​គ្រូ​ជា​ម្ចាស់​មេដាយ​មាស​ពិភពលោក​ ប៉ាល់​ ជីវ័ន​ ទៀត​ផង។​ មិន​ត្រឹម​តែ​ប៉ុណ្ណេះ​ ជេជូ​ ក៏​ធ្លាប់​ហាត់​គុន​ខ្មែរ​លក្ខណៈ​បែប​សុខភាព​នៅ​ក្លឹប​នាយដ្ឋាន​អង្គរក្ស​ពី​មុន​មក​ដែរ។​

រូបភាព យឹម​ សុវឌ្ឍនា (ហ្វេសបុក ស៊ន អេលីត)

បើ​និយាយ​ពី​ការ​លើក​ផ្លាក​ទឹក​កាលថ្ងៃអាទិត្យ​គឺ​ជា​លើក​ទី១​សម្រាប់​រូប​គេ​ ហើយ​ក៏​រីករាយ​ណាស់​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ Kun Khmer All Star។​ ហេតុ​ផល​ដែល​ព្រម​ទទួល​ដើរ​លើក​ផ្លាក​នេះ​ក៏​ព្រោះ​តែ​ចង់​ជួយ​លើក​ដង្កើន​គុន​ខ្មែរ​ផង​ និង​ស្រឡាញ់​ចង់​ជួយ​ផ្សព្វផ្សាយ​ មួយ​វិញ​ទៀត​បង​ប្រុស​របស់ខ្លួន​ក៏​ជាអ្នកកីឡា​ក្នុង​វិស័យ​មួយនេះ​យូរ​មក​ហើយដែរ។​

រូបភាព យឹម​ សុវឌ្ឍនា (ហ្វេសបុក ស៊ន អេលីត)

យុវតី​មក​ពី​ខេត្ត​កោះកុង​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ចំពោះ​ការងារ​លើក​ផ្លាក​ទឹក​នេះ​មិនមែន​ជា​ជំនាញ​របស់​ខ្លួន​ទេ​ ប៉ុន្តែ​សម្រាប់​ការ​រៀបចំ​របស់​ក្លឹប​នាយដ្ឋាន​អង្គរក្ស​ក្រោយៗ​ទៀត​រូប​គេ​នៅ​តែ​សប្បាយ​រីករាយ​ក្នុង​ការ​ជួយ​ជា​និច្ច។​ ជេជូ​ ក៏​មាន​ការ​ភ្ញាក់ផ្អើល​ដែរ​ម្សិលមិញ​នេះ​ពេល​បើក​ហ្វេសបុក​មក​ឃើញ​រូប​ខ្លួន​ឯង​ច្រើន​។ ប្អូនស្រីរបស់ រ៉ាដេត រូប​នេះថ្លែង​អំណរគុណ​ដល់​អ្នក​គាំទ្រ​គុន​ខ្មែរ​ដែរ​សរសើរ​ លើក​និយាយ​បន្តបន្ទាប់​ក្រោយ​ចប់​ការ​ប្រកួត។​

ជេជូ កាលនៅប្រកួតតេក្វាន់ដូ ITF

រំលឹក​ដែរ​ថា​ កាល​ពីយប់​ថ្ងៃ​អាទិត្យ​ ទី២៥​ ខែ​កក្កដា​ ២០២១​ កម្មវិធី​ប្រដាល់​ Kun Khmer All Star​ មានការ​គាំទ្រ​ខ្លាំង​ និង​មាន​អ្នក​ចូលទស្សនា​តាមការ Live រហូត​ ២៧​ K។​ ចំណែក​កញ្ញា​ ហាង​ ជេជូ​ ដែល​ជាអ្នក​លើក​ផ្លាក​ទឹក​នៃ​ការ​ប្រកួត​ក៏​មាន​ការ​ចាប់​អារម្មណ៍​ និង​ស៊ែ​ច្រើន​ដែរ​លើ​ហ្វេសបុកអំពី​សម្រស់​ និង​ការ​ស្លៀកពាក់​បែប​ប្រពៃណី​យ៉ាង​ស្អាត៕​

អត្ថបទ៖ នួន ស៊ីណា​