គួរឱ្យគោរព! ទឹកចិត្តអាណិត ម៉ាត់ យ៉ាមីន សុខចិត្តលូកដៃឱ្យវេសលីខាំ
- 2021-07-28 06:39:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរឱ្យគោរព! ទឹកចិត្តអាណិត ម៉ាត់ យ៉ាមីន សុខចិត្តលូកដៃឱ្យវេសលីខាំ
ចន្លោះមិនឃើញ
អំឡុងពេល ជា វេសលី របស់បឹងកេតដួលបោកក្បាលនឹងដីសឺមួយភាំង ខ្សែបម្រើ ម៉ាត់ យ៉ាមីន របស់ក្លឹបនគរបាលជាតិ និងជាអតីតមិត្តរួមក្រុម ភ្លាមៗនោះបានរត់ទៅជួយ ហើយថែមទាំងលូកដៃឱ្យខាំ ដ្បិតរូបគេខ្លាចវេសលីមានគ្រោះថ្នាក់ដល់អាយុជីវិត។
អតីតកីឡាករបឹងកេតបញ្ជាក់បែបនេះថា ៖«ដំបូងនិយាយទៅខ្ញុំនៅឆ្ងាយនៅក្រោយណ៎ ស្លីនិងដេតហ្នឹងប៉ះគ្នានៅពាក់កណ្ដាលតារាង គ្រាន់តែប៉ះគ្នាភ្លាមហ្នឹង ស្លីក្រញ៉ង់ដៃក្រញ៉ង់ដៃឡើងលើ ខ្ញុំឃើញអ៊ីចឹងខ្ញុំដឹងបាត់ហើយថាបោកក្បាលបាត់ហើយ ខ្ញុំរត់ពីក្រោមទៅ អ្នកជិតហ្នឹងដំបូងគេអត់ចាប់អារម្មណ៍ទេស្មានតែដួលធម្មតា ពេលទៅដល់ខ្ញុំគ្រាន់ទះសួរស្លី? តែអត់ទាន់ខាំថ្គាមទេ រួចមកបានខ្ញុំលូកដៃឱ្យខាំ ព្រោះអីខ្លាចវាខាំថ្គាម ពេលលូកទៅហើយចាប់ផ្ដើមខាំ ខ្ញុំក៏ហែកមាត់ទៅ តែហែកអត់ឈ្នះមាត់ មាត់ខាំខ្លាំងពេក ខ្ញុំខំប្រឹងហែកក៏លូកដៃឱ្យខាំហ្មងទៅ»។
ខ្សែបម្រើឆ្នើម ម៉ាត់ យ៉ាមីន បានប្រាប់ទៀតថារូបគេធ្វើបែបនេះ ព្រោះធ្លាប់មើលវីដេអូបរទេស និងជួយតាមដែលអាចធ្វើបាន ព្រោះបើមិនដូច្នេះទេវេសលី អាចនឹងខាំថ្គាម ឬមានគ្រោះថ្នាក់ដល់អាយុជីវិត ហើយអ្វីដែលគេធ្វើនេះ គឺទឹកចិត្តស្រលាញ់ ការចេះឈឺឆ្អាល និងអាណិតអាសូរ៕