សុខៗ ! ចេញ​រឿង​ដូច​គ្នា ខេមរៈសិរីមន្ត ជាមួយ Ronaldo តែ Fan សុំ​១​​ចំណុច​ដាច់​ខាត​កុំដូច​គ្នា

  • 2021-07-30 03:00:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ខេមរៈ សិរីមន្ត គឺជាតារាចម្រៀងរបស់ផលិតកម្មរស្មីហង្សមាស បានបង្ហោះរូបភាពយ៉ាងសង្ហា និងមានភាពជឿជាក់ ដោយភ្ជាប់រូបថតជាមួយកីឡាករបាល់ទាល់លំដាប់ពិភពលោក គឺC.Ronaldo ហើយបញ្ចេញពាក្យលេបខាយ បែបលក្ខណៈលេងសើច ។

ជាក់ស្តែងនៅថ្ងៃនេះ គេឃើញនៅគណនីហ្វេសប៊ុករបស់ លោក ខេមរៈ សិរីមន្ត បានបង្ហោះរូបភាព២សន្លឹកដែលក្នុងនោះគឺមានរូបលោកផ្ទាល់និងមួយសន្លឹកទៀត គឺជារូបកីឡាករបាល់ទាត់លំដាប់ពិភពលោកគឺ Ronaldo ដែលរូបថតទាំង២សន្លឹកនេះ គឺឈនៅក្បែឡានដូចគ្នា ហើយលោកបានសរសេរពាក្យថា «ម្យ៉ាងម្នាក់ទេបាទ»។

ជាមួយ​គ្នា ក៏​មានចំណុច​មួយ​ចំនួន​ដែល ក្រុម​អ្នក​គាំទ្រ​រក​ឃើញ ក្នុង​រូបភាព​របស់​តារា​ខ្មែរ និង​កំពូល​កីឡាករ​បាល់​ទាត់​លំដាប់​ពិភព​លោក។ ពួក​គេ​ថា ពួក​គេ​ទាំង​ពីរ ប្រើ​ប្រាស់​រថយន្ត​ម៉ាក និង​ភិនភាគ​ដូច​គ្នា​បេះបិទ។ ក្រៅ​ពី​នេះ ពួក​គេ​ថា អ្នក​ទាំង​ពីរ សង្ហា​ដូច​គ្នា ហើយ​ថា អ្នក​ខ្លះ​ថា សិរីមន្ត និងរ៉ូណាល់ដូ គឺ​ជា​ idol ក្នុងចិត្ត​របស់គេ​ដូច​គ្នា​ទៀត។

យ៉ាង​ណា​ក៏​ដោយ ចំណុច​មួយ​ដែល​មិន​ដឹង​ពួក​គេ​មាន​ដូច​គ្នា​ឬ​អត់ ហើយ​ពួក​គេ​មិន​ចង់​ឲ្យដូច​គ្នា​នោះ គឺ​រឿង​ស្នេហា។ ប្រិយមិត្ត​ម្នាក់​លើក​ឡើង​ថា "សុំ​ម្យ៉ាង កុំ​តែ​សាវ៉ា​ដូច​គ្នា​ទៀត​បាន​ហើយ!"។

រូប​របស់​តារា​ទាំង​ពីរ​ដដែល អ្នកគាំទ្ររបស់លោក បានបញ្ចេញដោយការលេងសើចដែរ ដោយអ្នកខ្លះយករូបលោកទៅកាត់តវាស់ពីកម្ពស់ អ្នកខ្លះប្រៀបធៀបជាមួយឡាន ហើយអ្នកខ្លះទៀតនោះប្រៀបធៀបពីភាពសង្ហារបស់លោកទៀតផង៕

ចុះ​ប្រិយមិត្ត​វិញ យល់​យ៉ាង​ម៉េចដែរ?

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម