ក្រោយ​ចែក​ជើង​គ្នា​ទៅ​ក្លឹប​ផ្សេង​រៀង​ខ្លួន Ramos សរសេរ​សារ​មួយ​ឲ្យ Varane

  • 2021-07-30 02:55:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sergio Ramos បាន​សរសេរ​សារ​មួយ​​ទៅ​កាន់​ Raphael Varane ក្រោយ​ពួក​គេ​ទាំង​ពីរ​​ចាកចេញ​ពី Real Madrid ទៅ​លេង​នៅ​ក្លឹប​ផ្សេង​រៀង​ៗ​ខ្លួន។

United ទើប​តែ​ប្រកាស​ទិញ​បាន​ខ្សែ​ការពារ​កណ្ដាល Varane ពី Madrid ក្នុង​តម្លៃ​ផ្ទេរ​៤២​លាន​ផោន។ សម្រាប់​ Ramos ក្រោយ​អស់​កុងត្រា​ជាមួយ Real គេ​បាន​សម្រេច​ទៅ​ចូលរួម​ជាមួយ PSG លើ​កុងត្រា​រយៈពេល​២​ឆ្នាំ។

ការ​ចាកចេញ​របស់ Varane និង Ramos ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​បាត់​បង់​ដ៏​ធំ​របស់ Madrid ព្រោះ​តែ​ដៃ​គូ​ការពារ​កណ្ដាល​ទាំង​ពីរ​នាក់​នេះ​លេង​ជាមួយ​គ្នា​យូរ​ឆ្នាំ​មក​ហើយ។ ថ្មី​ៗនេះ Ramos បាន​​បង្ហោះរូប​និង​សរសេរ​សារ​មួយ​ទៅ​អតីត​មិត្តរួម​ក្រុម​ថា៖ “ជូន​​ចំពោះ Papha។ ខ្ញុំ​អាច​ត្រឹម​តែ​អរគុណ​អ្នក​សម្រាប់​​មិត្តភាព ភាព​ជា​ដៃគូ​ និង​ជ័យជម្នះ​ជា​ច្រើន​ឆ្នាំ​មក​នេះ"។

Ramos ក៏​បាន​ជូនពរ Varne ឲ្យ​សំណាង​ល្អ​​នៅ​ជំហាន​ថ្មី ហើយ​ក៏​បាន​និយាយ​កំប្លែង​បន្តិច​ដែរ​ថា ប្រសិន​បើ​ពួក​គេ​ជួប​​ប្រកួត​គ្នា​​មិន​ថា​ក្នុង​ក្រុម​ឬ​ជម្រើសជាតិ ត្រូវ​ប្រយ័ត្ន​បន្តិច​ផង​។ កាល​ពី Madrid ជាមួយ​គ្នា​អ្នក​ទាំង​ពីរ​ជួយ​ក្លឹប​ឈ្នះ​ពាន La Liga ៣ដង Champions League ៤​ដង UEFA Super Cup ៣​ដង និង Copa de Rey ម្ដង៕​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម