លោក​ ហែម​ គីរី​ ជូនពរ​ក្រុម​កីឡា​ហែល​ទឹក​កម្ពុជា​ប្រកួត​អូឡាំពិក​ល្ងាច​នេះ​

  • 2021-07-30 03:31:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ហែម​ គីរី​ អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បាន​បង្ហោះ​លើ​ហ្វេសបុក​របស់​ខ្លួន​ព្រឹកមិញ​នេះ​ជូនពរ​ដល់​ក្រុម​កីឡាករ​ កីឡា​ការិនី​កម្ពុជា​ទទួល​បាន​ជោគជ័យ​នា​ការ​ប្រកួត​ល្ងាច​នេះ​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ នៅ​ប្រទេសជប៉ុន។​

ថ្ងៃ​សុក្រ​ទី៣០​ ខែ​កក្កដា​ ឆ្នាំ​២០២១​ នេះ​គឺ​ជា​ថ្ងៃ​បើក​ឆាក​ប្រកួត​របស់​អត្តពលិក​កម្ពុជា​លើ​ប្រភេទ​កីឡា​ហែល​ទឹក។​ ក្នុង​នោះ​មាន​កីឡាករ​ ហែម​ ប៉ុច និង​កីឡា​ការិនី​ ឃឺន ប៊ុនពេជ្រមរកត ​ពួកគេ​នឹង​ប្រកួត​លើ​វិញ្ញាសារ​សេរី​ ៥០​ម៉ែត្រ។​ ការ​ប្រកួត​នេះ​នឹង​ចាប់​ផ្ដើម​ឡើង​នៅ​វេលា​ម៉ោង​ ៥ល្ងាច​នេះ៕​

កីឡាករ កីឡាការិនី​ហែលទឹកកម្ពុជា
លោក ហែម​ គីរី អគ្គលេខាធិការ

អត្ថបទ៖ នួន ស៊ីណា​