ឥណ្ឌូណេស៊ីបានមេដាយមាសហើយ ប្រាក់រង្វាន់ក្បែរ៣៥ម៉ឺនដុល្លារ បូកប្រាក់ខែពាន់ដុល្លារទៀត
- 2021-08-02 07:22:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឥណ្ឌូណេស៊ីបានមេដាយមាសហើយ ប្រាក់រង្វាន់ក្បែរ៣៥ម៉ឺនដុល្លារ បូកប្រាក់ខែពាន់ដុល្លារទៀត
ចន្លោះមិនឃើញ
ទីបំផុតឥណ្ឌូណេស៊ីរកបានមេដាយមាសដំបូងក្នុងព្រឹត្តិការណ៍អូឡាំពិក ទីក្រុងតូក្យូ ប្រទេសជប៉ុនលើវិញ្ញាសាវាយសីគូនារីនៅថ្ងៃនេះ។
កីឡាការិនី Greysia Polii និង Apriyani Rahayu របស់ឥណ្ឌូណេស៊ី បានយកឈ្នះកីឡាករការិនីចិន Chen និង Jai ២សិតជាប់គ្នាលទ្ធផល ២១-១៩ និង ២១-១៥។ ជ័យជម្នះនេះបានជួយឥណ្ឌូណេស៊ីមានមេដាយមាសដំបូង ក្នុងតារាងសរុបមេដាយរបស់អូឡាំពិក។
ទល់នឹងពេលនេះឥណ្ឌូណេស៊ីមានមេដាយ៤គ្រឿងហើយក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំនេះរួមមាន៖ មាស១ ប្រាក់១ និងសំរឹទ្ធ២គ្រឿង។ ចំពោះម្ចាស់មេដាយមាសឥណ្ឌូណេស៊ីនឹងផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្ត៣៤៦ ០០០ដុល្លារ រួមទាំងប្រាក់បៀរវត្តន៍ប្រចាំខែ១ ៤០០ដុល្លារពីលើទៀត។
សម្រាប់អ្នកដែលទទួលបានមេដាយប្រាក់បានប្រាក់រង្វាន់លើកទឹកចិត្ត១៣៨ ០០០ដុល្លារ ឯសំរឹទ្ធបាន៧ម៉ឺនដុល្លារ។ ពួកគេក៏អាចទទួលបានប្រាក់បៀរវត្តន៍ប្រចាំខែដូចគ្នាតាមកម្រិតដែលគេចាត់ចែង។
ឥណ្ឌូណេស៊ី ជាប្រទេសក្នុងតំបន់អាស៊ានទី៣ហើយដែលឈ្នះមេដាយមាសនៅទីក្រុងតូក្យូ បន្ទាប់ពីថៃលើវិញ្ញាតេក្វាន់ដូ និងហ្វីលីពីនលើវិញ្ញាលើកទម្ងន់៕