ពិតឬយ៉ាងណា? តាប៊ុយ ដាក់ Relationship ជាមួយបុរសភេទដូចគ្នាទាំងកណ្ដាលយប់

  • 2021-08-03 07:56:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្តនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីពិធីករសង្ហា តាប៊ុយ ដាក់ In a Relationship បង្ហាញសាធារណជនជាមួយបុរសភេទដូចគ្នាទាំងកណ្ដាលយប់ថ្ងៃទី០២ សីហា ថែមទាំងពោលពាក្យមួយឃ្លាយ៉ាងខ្លី។

យោងតាមហ្វេសប៊ុកផ្លូវការរបស់ផលិតករកម្មវីធីទូរទស្សន៍ប្រចាំ MYTV បានដាក់ In a Relationship ជាមួយបុរសវ័យកណ្ដាលមានរូបរាងសង្ហាសាច់សខ្ចីម្នាក់ដែលត្រូវបាន តាប៊ុយ បង្ហាញជាសាធារណៈ ទាំងកណ្ដាលយប់តែម្ដង ជាហេតុធ្វើឱ្យអ្នកគាំទ្រស្រឡាំងកាំងបើកភ្នែកធំៗចម្លែកចិត្តខ្លាំង។ ផ្ទុយទៅវិញ តាប៊ុយ បែរជាពោលពាក្យ បែបលេងសើចឡកឡាយ អរគុណយមរាជដែលនាំបុរសម្នាក់នេះមកឱ្យរូបលោក។

តាប៊ុយ៖ “អរគុណយមរាជដែលប្រទានអូនមក(សើច)”។

យ៉ាងណាមិញជុំវិញរឿងរ៉ាវទំនាក់នងរវាងភេទដូចគ្នានេះ គេពុំទាន់ដឹងនៅឡើយទេថាវា គ្រាន់តែជាការសម្ដែងបែបលេងសើច ឬយ៉ាងណានោះទេ។ ឯសាមីខ្លួន ក៏មិនចេញមុខបកស្រាយបញ្ជាក់ ខណៈក្រុម ការងារ Sabay កំពុងព្យាយាមទាក់ទងសុំការបកស្រាយរបស់ពិធីររូបសង្ហានេះ៕

អត្ថបទ៖ Pav SreyPich