នេន សុធារ័ត្ន ត្រូវ​សម្រាក​ច្រើន​ខែ​ដោយ​សារ​របួស​​ ACL

  • 2021-08-04 06:51:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ការពារ​របស់​ក្លឹប​បាល់ទាត់​​ណាហ្គាវើលដ៍ នេន សុធារ័ត្ន ​បាន​រង​របួស​ដាច់​សរសៃ​ជង្គង់ ACL កាល​ប្រកួត​ទល់​ក្រុម​បាល់​ទាត់​ភ្នំពេញ​ក្រោន ​នៃ​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​ ហើយ​ត្រូវ​សម្រាក​ព្យាបាល​ពី​៦​ទៅ​៧​ខែ​​។

រូបថត ណាហ្គាវើលដ៍

​​អតីត​ខ្សែ​ការពារ​របស់​​ក្លឹប​ស្វាយរៀង​រូប​នេះ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា គេ​កំពុង​ព្យាបាល​ជា​មួយ​ក្លឹប​​ ហើយ​ក៏​មិន​ទាន់​កំណត់​ឲ្យ​ច្បាស់​ថា តើ​ត្រូវ​វះកាត់​នៅ​ពេល​ណា​ឡើយ​​ពោល​គឺ​រង់ចាំ​មើល​ខាង​​ក្លឹប​រៀបចំ​សិន។ ​រយៈ​ពេល​ព្យាបាល​អាច​​យូរ​បន្តិច​ ពី​ព្រោះ​របួស​នេះ​​គឺ​ត្រូវ​ការ​ពេល​​ជា​សះស្បើយ​មក​វិញ។

​សុធារ័ត្ន បញ្ជាក់​ថា​របួស​នេះ​កើត​ឡើង​ដោយ​ខ្លួន​ឯង​ផ្ទាល់​ ពោល​គឺមិន​បាន​ប៉ះ​ទង្កិច​ជា​មួយ​កីឡាករ​របស់​ក្រោន​ឡើយ​គ្រាន់​តែ​វា​បាន​កើត​ឡើង​ក្នុង​ប្រកួត​នោះ​។ ខ្សែ​ការពារ​រូប​នេះ​ជា​​អតីត​កីឡាករ​ជម្រើស​ជាតិ​មួយ​រូប​​ដែល​បង្ហាញ​ទម្រង់​លេង​ល្អ​ផង​ដែរ​ក្នុង​​ក្រុម​ជម្រើស​ជាតិ៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​