អ្នកចូលចិត្តទៅលេងសមុទ្រ សូមមកដឹងពីចរន្តទឹករលកមរណៈ Rip Current និងវិធីការពារជីវិត

  • 2021-08-04 08:17:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចរន្តទឹក Rip Current គឺជាចរន្តទឹកដ៏មានឥទ្ធិពល ដែលមានល្បឿនហូរលឿន ហើយជាទូទៅចរន្ត Rip Currentនេះ តែងកើតមាននៅតាមបណ្តោយឆ្នេរសមុទ្រ និងក្នុងសមុទ្រ ខណៈមនុស្សដែលចូលចិត្តចុះលេងទឹកសមុទ្រជាច្រើនមិនសូវបានដឹងពីគ្រោះថ្នាក់នៃចរន្តទឹកមួយនេះ។

Rip Current មានល្បឿនដល់ទៅ ៨ ហ្វីតក្នុងមួយវិនាទី ធ្វើឱ្យចរន្តទឹកហូរ អាចធ្វើចលនាលឿនជាងអ្នកហែលទឹកអូឡាំពិកអាជីពទៅទៀត។ អ្នកចុះលេងទឹកសមុទ្រ ដែលភ័យស្លន់ស្លោតែងតែព្យាយាមទប់ទល់នឹងចរន្តទឹក Rip Current ដោយប្រឹងហែលត្រលប់មកលើច្រាំងវិញ ដោយសកម្មភាពនេះ ធ្វើឱ្យពួកគេប្រឈមនឹងការលង់ទឹកដោយសារតែអស់កម្លាំងខ្លាំងពេក។

នៅសហរដ្ឋអាមេរិក គេប៉ាន់ប្រមាណថាមនុស្ស ១០០ នាក់ត្រូវបានសម្លាប់ដោយចរន្តទឹក Rip Current ជារៀងរាល់ឆ្នាំ។ ប្រសិនបើអ្នកធ្លាក់ទៅក្នុងចរន្តទឹក Rip Current សូមកុំប្រឹងហែលបញ្ច្រាស់ត្រលប់មកលើច្រាំងវិញ អ្វីដែលត្រឹមត្រូវនឹងអ្នកគួរធ្វើ គឺត្រូវហែលស្របទៅនឹងចរន្តទឹកសិន ហើយទើបព្យាយាមហែលត្រលប់មកដីគោកវិញនៅជ្រុងម្ខាងទៀត គេចចេញពីចរន្តទឹក Rip Current នោះគឺមានភាគរយខ្ពស់អាចរក្សាជីវិតរបស់អ្នកបាន៕

ប្រែសម្រួល ៖ សង្ហា

អត្ថបទថ្មី