សេះនៅអូឡាំពិកបែកអារម្មណ៍ ដោយសារតែឃើញរូបកីឡាករ Sumo
- 2021-08-05 03:51:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សេះនៅអូឡាំពិកបែកអារម្មណ៍ ដោយសារតែឃើញរូបកីឡាករ Sumo
ចន្លោះមិនឃើញ
សេះដែលប្រកួតនៅព្រឹត្តិការណ៍អូឡាំពិកទីក្រុងតុក្យូមួយចំនួនបានបែកអារម្មណ៍ ដោយសារតែរូបរបស់កីឡាករ Sumo ដែលតាំងនៅម្ខាងរបងដែកសម្រាប់លោត។ នេះបើតាមការបញ្ជាក់របស់កីឡាករជិះសេះ។
សងខាងនៃរបងត្រូវបានតុបតែងដោយស្នាដៃសិល្បៈផ្សេងៗ ដែលទាក់ទងនឹងផ្នែកវប្បធម៌ជប៉ុន។ ឧទាហរណ៍ម្ខាងនៃរបងបានសង់ជារូបអគារ Sumo Tower និងរូបផ្សេងទៀតផ្ដល់ការគោរពដល់សត្វក្រៀលជប៉ុនដែលនាំសំណាងអាយុយឺនយូរនិងភាពស្មោះត្រង់។
ក្នុងនោះដែលគេក៏មានមានការដាក់តាំងរូបកីឡាករ Sumo ក្បែររបង ដែលធ្វើឲ្យសេះមួយចំនួនច្រលំថាជាមនុស្សពិត។ នេះជាការលើកឡើងរបស់ Harry Charles អត្តពលិករបស់ចក្រភពអង់គ្លេស។
និយាយប្រាប់សារព័ត៌មាន Harry វ័យ២២ឆ្នាំលើកឡើងថា គេបានកត់សម្គាល់៤ឬ៥សេះមានភាពភ័យខ្លាចលើរូប Sumo។ ពេលដែលជិះជុំវិញ គ្រប់គ្នានឹងឃើញគូទរបស់មនុស្សធំម្នាក់។ រូបកីឡាករ Sumo ដែលមានកម្ពស់១,៦២ម៉ែត្រ ត្រូវបានដាក់នៅរបងទី១០ ដែលជារបងខ្ពស់ជាងគេក្នុងការប្រកួត។
Harry បានដាក់ការបន្ទោសលើការរៀបចំសិល្បៈតុបតែងទាំងនោះសម្រាប់ការប្រកួតរបស់គេកាលពីថ្ងៃពុធ ដោយគេបានបរាជ័យជាមួយសេះឈ្មោះថា Romeo 88៕