នាវាកម្សាន្តដំបូងរបស់ Lamborghini កម្លាំងជិត ៤០០០សេះ ផលិតតែ ៦៣គ្រឿង តែប៉ុណ្ណោះ!

  • 2021-08-05 04:30:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនឡានអ៊ីតាលី Lamborghini បានផលិតនាវាកម្សាន្តដំបូងបំផុតរបស់ខ្លួន មានឈ្មោះថា Tecnomar for Lamborghini 63 ដោយយកឈ្មោះ៦៣ ក៏ព្រោះតែ Lamborghini ផលិតនាវានេះមានកំណត់ ក្នុងចំនួន ៦៣គ្រឿង តែប៉ុណ្ណោះ។

នាវា Lamborghini 63 ផលិតដោយច្នៃម៉ូដតាម ឡានស្ព័រ Lamborghini Sián FKP 37។ ព្រោះយកម៉ូតតាមឡានរបស់ខ្លួន ដូចច្នេះ សូម្បីតែកៅអីអង្គុយស្រោបកាបោន ដៃចង្កូត ប៊ូតុងវៃឆ្លាតបញ្ជារបញ្ឆេះពន្លត់ម៉ាស៊ីន អេក្រង់បង្ហាញព័ត៌មានស្រោបកាបោន គឺមានរសជាតិដូចទៅអ្វីដែលមានលើឡាន Lamborghini តែម្ដង។

ចំពោះភាពប្រណិតផ្សេងទៀត នាវានេះមានបំពាក់បន្ទប់គេង២ ទូរទស្សន៍វៃឆ្លាត បន្ទប់ទឹក សាឡុងអង្គុយ ដែលត្រូវបានរចនារូបរាង និងប្រើភ្លើងប្រណិតស្រដៀងទៅនឹងឡាន Lamborghini ដូច្នោះដែរ។

Tecnomar for Lamborghini 63 បំពាក់ដោយម៉ាស៊ីន V12 engines ចំនួនពីរ មានកម្លាំងសរុបស្មើនឹង ៣៩៤៥សេះ។ វារត់ក្នុងល្បឿនខ្ពស់បំផុត 60 knots ឬស្មើនឹង ១១១គីឡូម៉ែត្រ/ម៉ោង។ នាវាប្រណីតនេះត្រូវបាន Lamborghini ដាក់លក់ក្នុងតម្លៃប្រមាណជា ៣លានដុល្លារ ក្នុងចំនួនផលិតមានកំណត់៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ កុសល