ថៃរកឃើញកីឡាការិនីប្រដាល់ដំបូង រកបានមេដាយនៅអូឡាំពិកជាប្រវត្តិសាស្រ្ដ
- 2021-08-05 07:30:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃរកឃើញកីឡាការិនីប្រដាល់ដំបូង រកបានមេដាយនៅអូឡាំពិកជាប្រវត្តិសាស្រ្ដ
ចន្លោះមិនឃើញ
Sudaporn Seesondee បានក្លាយជាកីឡាការិនីរបស់ថៃដំបូងដែលអាចរកបានមេដាយផ្នែកប្រដាល់សកលនៅព្រឹត្តិការណ៍អូឡាំពិកជូនជាតិ។
កីឡាការិនីថៃវ័យ២៩ឆ្នាំបានប្រកួតចាញ់ កីឡាការិនីអៀរឡង់ Kelli Anne ក្នុងប្រភេទទម្ងន់ Lightweight (៥៧-៦០គ.ក) នៅថ្ងៃនេះក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ត្បិតចាញ់មែន តែ Sudaporn នឹងទទួលបានមេដាយសំរឹទ្ធដោយស្វ័យប្រវត្តិ ខណៈ Kelli បន្តដំណើរទៅដណ្ដើមមេដាយមាស។
Sudaporn នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត៤,៨លានបាត (ជិត១៥ម៉ឺនដុល្លារ) ពីមូលនិធីអភិវឌ្ឍន៍កីឡាជាតិ។ ក្រុមហ៊ុនប្រេងឥន្ធនៈ Bangchak Petroleum ក៏នឹងផ្ដល់ជូនរង្វាន់២លានបាត (៦ម៉ឺនដុល្លារពីលើថែមទៀត។
ក្រៅពីនេះ Sudaporn នឹងទទួលបានប្រាក់ប្រចាំខែ៨ ០០០បាត (២៤០ដុល្លារ) រយៈពេល២០ឆ្នាំពីគណៈកម្មាធិការអូឡាំពិករបស់ថៃ ដែលស្មើនឹង១,៩២លានបាត។ ប្រាក់រង្វាន់ទាំងអស់សរុបជារួម Sudaporn ទទួលបាន៨,៧២លានបាត (ជាង២៦ម៉ឺនដុល្លារ)។
ចំពោះកីឡាករថៃដំបូងដែលរកបានមេដាយផ្នែកប្រដាល់សកលនៅអូឡាំពិកជូនជាតិគឺលោក Somrak Kamsing កាលឆ្នាំ១៩៩៦ ក្នុងទីក្រុង Atalanta កាលនោះដណ្ដើមបានមេដាយមាស៕