Messi ​ទទួល​យក challenge ​របស់ Ronaldo ​ហើយ​

  • 2021-08-06 02:05:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្ងៃ​ដែល​អ្នក​គាំទ្រ​ក្រុម Barcelona ​មិន​ដែល​ស្រមៃ​ចង់​ឃើញ​នោះ បាន​មក​ដល់​ហើយ ​ដោយ Lionel Messi ​នឹង​ចាកចេញ​ពី​ក្រុម FC Barcelona ​ក្រោយ​ពី​ក្លឹប​មិន​អាច​បន្ដ​កុងត្រា​ដល់​គេ​បាន​។

​ដោយ​ការ​ចាកចេញ​ពី Camp Nou ​របស់ Messi ​នេះ គឺ​ដូច​អ្វី​ដែល​កីឡាករ Cristiano Ronaldo ​ធ្លាប់​និយាយ​និង​ចង់​ឃើញ​ហើយ។ ​កាល​ពី​ពេល​កន្លង​ទៅ Ronaldo ​ធ្លាប់​បាន​និយាយ​ថា​៖ “ខ្ញ​ចង់​ឱ្យ​គាត់​មក​លេង​នៅ​អ៊ីតាលី​នៅ​ថ្ងៃ​ណា​មួយ។ ​ខ្ញុំ​សង្ឃឹម​ថា​គាត់​នឹង​ទទួល​យក challenge ​នៃ​ការ​ចាកចេញ​ពី​កន្លែង​សុខស្រួល​របស់​គាត់។ ​ប៉ុន្តែ ​ប្រសិន​បើ​គាត់​សប្បាយ​ចិត្ត​នៅ Barcelona ​ខ្ញុំ​ក៏​គោរព​តាម​នោះ​ដែរ”។

​ខណៈ​ដែល​ពេល​នេះ ​ការ​ចង់​ឱ្យ Messi ​ទទួល​បាន​ការ​ប្រកួត​ប្រជែង​ថ្មី​របស់ Ronaldo ​បាន​សម្រេច​ហើយ ព្រោះ​រូបគេ​នឹង​ចេញ​ពី Barcelona ​ដើម្បី​រក​ក្លឹប​ថ្មី​លេង។ ដោយ​បច្ចុប្បន្ន​នេះ ​មាន​តែ​ក្លឹប​២​ទេ​មាន​សង្ឃឹម​ច្រើន​ជាង​គេ គឺ PSG ​របស់​បារាំង​និង Manchester City ​របស់​អង់គ្លេស។ ​ខណៈ​ដែល​ក្លឹប​នៅ​អ៊ីតាលី​វិញ ​មិន​មាន​ដំណឹង​ឡើយ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី