កីឡាការិនីបាល់បោះអាមេរិក ថើបគូដណ្ដឹង Rapinoe ក្រោយឈ្នះមេដាយមាសលើកទី៥
- 2021-08-09 03:45:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាការិនីបាល់បោះអាមេរិក ថើបគូដណ្ដឹង Rapinoe ក្រោយឈ្នះមេដាយមាសលើកទី៥
ចន្លោះមិនឃើញ
Sue Bird បានបង្កើតប្រវត្តិសាស្ត្រសម្រាប់អាមេរិកហើយ ដោយជួយក្រុមបាល់បោះឈ្នះមេដាយមាសព្រឹត្តិការណ៍អូឡាំពិក៧ដងជាប់គ្នា និងជាលើកទី៥សម្រាប់នាង។
ហាក់មិនចម្លែកនោះទេសម្រាប់បាល់បោះ ព្រោះអាមេរិកជាស្ដេចនៃកីឡានេះទៅហើយ ទាំងផ្នែកបុរសនិងនារី។ ដោយផ្នែកនារីពួកគេឈ្នះ៧ដងជាប់គ្នាមកហើយនៅអូឡាំពិក គិតទាំងនៅជប៉ុននេះ។ ដោយលើកនេះ Sue Bird ក៏ជាចំណែកមួយផងដែរ។ កីឡាការិនីវ័យ៤០ឆ្នាំនេះ ក្រោយពីឈ្នះមេដាយមាសលើកទី៥របស់ខ្លួនហើយ ក៏បានប្រកាសចូលនិវត្តផងដែរ។
អំឡុងពេលអបអរមេដាយមាស នាងក៏បានរត់ទៅជួបជាមួយគូដណ្ដឹង Megan Rapinoe ដែលជាកីឡាការិនីបាល់ទាត់ក្នុងជម្រើសជាតិអាមេរិកផងដែរ។ Rapinoe ឈ្នះមេដាយសំរឹទ្ធកាលពីប៉ុន្មានថ្ងៃមុននេះ ហើយក៏បាននៅជួយអបអរដៃគូរបស់ខ្លួនផ្នែកបាល់បោះដែរ។
Rapinoe និង Bird ចាប់ផ្ដើមទាក់ទងគ្នាក្រោយពីពួកគេបានជួបគ្នានៅអូឡាំពិក២០១៦ក្នុងប្រទេសប្រេស៊ីល។ រហូតមកដល់ខែតុលាឆ្នាំ២០២០ ពួកគេក៏បានភ្ជាប់ពាក្យតែម្ដង។ នារីទាំង២នាក់នេះ ក៏បានក្លាយជាអ្នកកីឡាស្រលាញ់ភេទដូចគ្នាដំបូងដែលដាក់នៅទស្សនាវត្ដី ESPN ផងដែរ៕