ល្បីខ្លាំងពេក! ភូមិរបស់ Quan Hongchan ត្រូវបិទហើយ ព្រោះអ្នកគាំទ្រសម្រុកទៅពេក
- 2021-08-09 09:22:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បីខ្លាំងពេក! ភូមិរបស់ Quan Hongchan ត្រូវបិទហើយ ព្រោះអ្នកគាំទ្រសម្រុកទៅពេក
ចន្លោះមិនឃើញ
Quan Hongchan កីឡាការិនីវ័យក្មេងរបស់ចិនផ្នែកកីឡាលោតទឹក បានឈ្នះមេដាយមាសនៅអូឡាំពិកតូក្យូហើយកាលពីពេលកន្លងទៅនេះ ត្រឹមវ័យ១៤ឆ្នាំប៉ុណ្ណោះ។
ក្រោយពីឈ្នះមេដាយមាសនេះហើយ Hongchan បានធ្វើបទសម្ភាសន៍ និងនិយាយថាខ្លួនខំប្រឹងប្រែងរាល់ថ្ងៃមិនស្គាល់ពេលសម្រាកនោះទេ។ ការខិតខំនេះក៏ព្រោះតែចង់បានមេដាយមាស និងអាល់បានប្រាក់ច្រើនសម្រាប់ទៅព្យាបាលម្ដាយដែលត្រូវទៅពេទ្យជាប្រចាំ។ ម្ដាយរបស់នាងជួបគ្រោះថ្នាក់ចរាចរកាលពីឆ្នាំមុន ដែលត្រូវការប្រាក់ច្រើនដើម្បីព្យាបាល និងទៅពេទ្យជាប្រចាំ។
កីឡាការិនីខាងលើនេះកើតនៅភូមិ Maihe ស្រុក Mazhang ក្រុង Zhanjiang នៃខេត្ត Guangdong ប្រទេសចិន។ នាងជាកូនទី៣ក្នុងបងប្អូន៥នាក់ កើតក្នុងគ្រួសារកសិករ។ ចាប់យកកីឡាលោតទឹកនេះ នាងធ្វើបានល្អតាំងពីចាប់ផ្ដើមដំបូងរហូតដល់ជាប់ជម្រើសជាតិចិន។ ហើយការឈ្នះមេដាយមាសនៅអូឡាំពិកបានធ្វើឱ្យនាងកាន់តែល្បីឈ្មោះមួយកម្រិតទៀត។ នៅពេលនេះ អ្នកគាំទ្រជាច្រើនបានសម្រុកទៅភូមិរបស់ Quan Hongchan ដើម្បីបានថតរូប និងវីដេអូ។ ដោយមនុស្សច្រើនពេក អ្នកខ្លះបានឡើងដើមឈើដើម្បីថតរូបឱ្យបានស្អាតថែមទៀត។
ម្ដាយរបស់ Quan Hongchan ដែលកំពុងមានជំងឺមិនបានសម្រាកទេ ដោយសារមានមនុស្សទៅរកច្រើនពេក។ ខណៈដែលស្ថានភាពកូវីដ១៩នៅចិនកំពុងផ្ទុះផងនោះ ពេលនេះភូមិខាងលើត្រូវបានបិទលែងឱ្យអ្នកគាំទ្រចូលទៅទៀតហើយ៕