ស្វែង សុជាតា៖ ខាត​​១៩​ម៉ឺន​ដុល្លារ​តិចណាស់ តែ​ខ្ញុំ​មាន​ទ្រព្យ​១​ទៀត​​ក្បែរ​ជើង​ភ្នំ​មាន​តម្លៃ​លើស​នេះ​រាប់​សិប​ដង

  • 2021-08-10 08:33:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រុកៗ​អ្នក​ស្រុក​មើល​ងាយ រលាស់​គូទ​ខ្ចាយ​មានអោត​មានភ័ន្ដ" នេះ​គឺ​ជា​សុភាសិត​ខ្មែរ​បាន​ពោល​សំដៅដល់មនុស្ស​ដែលមើល​ពី​ក្រៅ​ទៅមឹះៗ​មិន​ចេះ ឬ​គ្មាន​ទ្រព្យ​អ្វី​សោះ តែ​ស្រាប់​នៅ​ថ្ងៃ​មួយ​ធ្វើឲ្យ​គេ​ស្រឡាំងកាំង​នឹក​ស្មាន​មិន​ដល់​ពីសមត្ថភាព​របស់​ខ្លួន។ សុភាសិត​ខ្មែរ​នេះ ហាក់​ត្រូវ​នឹង​ស្ថានភាព​របស់​តារា​សម្ដែង​ស្រី​វ័យ​ជ្រេ ស្វែង សុជាតា ខ្លាំង​ណាស់។

រយៈ​ពេល​ជាង​២​ឆ្នាំ នៃ​ការ​អូស​បន្លាយ​វិបត្តិ​ជំងឺ​កូវីដ-១៩ គេ​ឃើញ​អ្នក​នាង ស្វែង សុជាតា នៅ​តែ​តត្រុក​ដើរ​សម្ដែង និង​ពពាយនាយ​លក់​ផ្ទះ​ដើម្បី​បង់​ធនាគារ និង​បង្កើត​ដើមទុន​រកស៊ី​ជា​ថ្មី​ដោយ​មិន​ខ្វល់​នឹង​ពាក្យ​ពេបជ្រាយ ឬ​មើល​ងាយ​ពី​មិត្តភ័ក្ដិ​មួយ​ចំនួន​ឡើយ ហើយ​នៅ​ពេល​នេះ​នាង​បាន​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល​ដោយ​បង្ហាញ​ពី​ទ្រព្យសម្បត្តិ​របស់​ខ្លួន។

អ្នកនាង ស្វែង សុជាតា ប្រាប់​Sabay នៅ​រសៀល​ថ្ងៃ​ទី១០ ខែ​សីហា នេះ​ថា រូប​នាង និង​មិត្តភ័ក្ដិ​ពីរ-បី​នាក់ កំពុង​សម្រាក​ពី​អាជីព​ថត​មួយ​រយៈ ហើយ​លម្ហែ​នៅ​លើ​ដី​ចម្ការ​របស់​នាង​១​កន្លែង​ក្បែរ​ជើង​ភ្នំ ស្ថិតនៅ​ភាគ​ខាង​លិច​ប្រទេស​កម្ពុជា។ នាង​ថា ធ្លាប់​ចំណាយ​លុយ​ចំនួន​១៩​ម៉ឺន​ដុល្លារ ដើម្បី​ប្រែក្លាយ​ដី​ចម្ការ​នេះ​ឲ្យ​ទៅ​ជា​រីហ្សត ឬ​តំបន់​ទេសចរណ៍​ធម្មជាតិ ប៉ុន្តែ​គម្រោង​នេះ​មិន​ដើរ​ដោយសារ​បញ្ហា​ជំងឺ​កូវីដ-១៩។

ស្វែង សុជាតា៖"ខ្ញុំ​ខាត​អស់​១៩​ម៉ឺន​ដុល្លារ​លើ​វា(ចម្ការ)! តែ​ខ្ញុំ​ជាមួយ​ដី​សម្រាប់​ធ្វើ​រីហ្សត​នេះ​មាន​តម្លៃ​លើស​ការ​ខាតបង់​ហ្នឹង​រាប់​សិប​ដង។ ខ្ញុំ​អត់​ទាន់​ហ៊ាន​បង្ហាញ​ទេ ព្រោះ​ខ្លាច​គេ​ថា​ខ្ញុំ​អួត...តែ​ខ្ញុំ​ចង់​ប្រាប់​ថា​អីចេះ មនុស្ស​ដែល​មិន​ស្មោះ​ត្រង់​នឹង​ខ្ញុំ ខ្ញុំ​តែងតែ​ប្រាប់​គេ​ថា​ក្រោយ​លែង​ប្ដី​ខ្ញុំ​គ្មាន​សល់​អ្វី​ទាំង​អស់ តែ​តាម​ពិត​ខ្ញុំ​មាន​ចម្ការ និង​ទ្រព្យ​មួយ​ចំនួន​ទៀត"។

រយៈ​ពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ​តារា​សម្ដែង ស្វែង សុជាតា បាន​ជួប​រឿង​អកុសល​ក្នុង​ជីវិត​ផ្ទួនៗ ដោយ​ថ្មី​ៗ​នេះ​នាង និង​ស្វាមី​ដែល​ជា​គ្រូ​ថ្នាំ​ខ្មែរ​ម្នាក់​ធ្លាប់​រួមរស់​ជាមួយ​គ្នា​ជា​ប្ដី-ប្រពន្ធ​រយៈ​ពេល​៦​ឆ្នាំ​មក​ហើយ​នោះ​បាន​លែងលះ​គ្នា ហើយ​រឿង​មួយ​ទៀត គឺ​នាង​ត្រូវ​ផុង​ខ្លួន​ចំណាយ​លុយ​ចំនួន​១៩​ដុល្លារ​ដើម្បី​បង្កើត​រីហ្សត​តែ​មិន​បាន​ដំណើរការ។ វិបត្តិ​នេះ បាន​ធ្វើ​ឲ្យ​នាង​បង្ខំចិត្ត​ពពាយនាយ​លក់​ផ្ទះ​បង់​ធនាគារ និង​ទុក​ខ្លះ​សម្រាប់​ធ្វើ​ទុន​រកស៊ី​ខាង​គ្រឿង​សម្អាង​វិញ​ម្ដង។

ទោះ​ជា​យ៉ាង​ណា​ផ្ទះ​ល្វែង​នៅ​ម្ដុំ​ផ្សារ​អូរ​ដឹម ជាយ​រាជធានី​ភ្នំពេញ​ដែល​នាង​ពពាយនាយ​លក់​ក្នុង​តម្លៃ​៦​ម៉ឺន​ដុល្លារ​នោះ មិន​ទាន់​ដាច់​នៅ​ឡើយ​ទេ ខណៈ​ដែល​នាង​ថា​មាន​មិត្តភ័ក្ដិ​ខ្លះ​បាន​មើល​ងាយ​នាង​ដោយ​ឃើញ​នាង​ខាត​បង់​ប្រាក់​យ៉ាង​សន្ធឹក ហើយ​ត្រូវ​ជួប​រឿង​លែងលះ​ជាមួយ​ប្ដី​ទៀត​នោះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ