ស៊ែរទុកឲ្យហើយ ចប់កូវីដទៅលេង សួនផ្កាឈូករ័ត្នរាប់ម៉ឺនហិកតា នៅប្រទេសមួយជាប់កម្ពុជា

  • 2021-08-10 09:44:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានគម្រោងនៅ? ហើយចង់ទៅណា ពេលស្ថានភាពកូវីដ១៩ ធូរស្រាល? សម្រាប់អ្នកដែលមានចំណូលចិត្តជាមួយទេសភាពស្អាតៗ ជាមួយ សួនផ្កាធំៗ ដែលប្រៀបបីដូចជាព្រះអាទិត្រកំពុងរះ អាចសាកទៅកន្លែងនេះបាន ព្រោះនៅមិនឆ្ងាយប៉ុន្មានពីកម្ពុជានោះទេ។ ខាងក្រោមនេះ ជាសួនផ្កាឈូករ័ត្ន យ៉ាងស្រស់ស្អាត ក្នុងប្រទេសថៃ ទីក្រុងបាងកក បើបានទៅ ឆ្លៀតចូលថតរូប ទុកអួតអ្នកអត់បានទៅបន្តិចទៅណា។

សួនផ្កាឈូករ័ត្ន ឡូបប៊ូរី (Lopburi Sunflower Fields)

ខេត្ត Lopburi គឺជាកន្លែងដែលមានវាលផ្កាឈូករ័ត្នធំជាងគេនៅប្រទេសថៃ។ ផ្ទៃដីរាប់ពាន់ហិចតា ពោរពេញទៅដោយផ្កាពណ៌លឿងភ្លឺដ៏ស្រស់ស្អាត ដែលរីកនៅចន្លោះ ខែវិច្ឆិកា ដល់ខែមករា។ មានទីតាំងស្ថិតនៅក្នុង ស្រុកផាតថាណានីខម ដែលមានចម្ងាយជាង ៤០ គីឡូម៉ែត្ រភាគខាងកើតនៃទីរួមខេត្ត។ ថ្វីត្បិតតែទេសភាពស្រស់ស្អាត បានក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរ ក៏ផ្កាឈូករ័ត្នត្រូវបានគេដាំដើម្បីផលិតប្រេងផ្កាឈូករ័ត្ន សម្រាប់ប្រើប្រាស់ក្នុងការចម្អិនអាហារ រីឯគ្រាប់ពូជរបស់វាត្រូវបានគេយកមកធ្វើជាអាហារសម្រន់។

សួនផ្កាឈូករ័ត្ន ប៉ាក់ចុង (Pak Chong Sunflower Fields)

ប៉ាក់ចុង មានទីតាំងស្ថិតនៅក្នុងខេត្តខាវយ៉ៃ ភាគឥ្យសាននៃទីក្រុងបាងកក។ រដូវដែលផ្កាឈូករ័ត្នរីកគឺចាប់ពីខែវិច្ឆិកាដល់ខែមករាអាស្រ័យលើអាកាសធាតុ ដូច្នេះទើបខៅយ៉ៃក្លាយទៅជាកន្លែងដ៏ស្រស់ស្អាតសម្រាប់ស្នាក់នៅ និងកំសាន្ត។

សួនផ្កាឈូករ័ត្ន នគររាជសីម៉ា (Sun Flower Fields in Nakhon Ratchasima)

ចំណាយពេលបើកបរមិនដល់ ៣ ម៉ោង ពីទីក្រុងបាងកក អ្នកនឹងបានឃើញផ្កាឈូករ័ត្ន ដែលពេញនិយមបំផុតនោះគឺកសិដ្ឋានជីមថមសុន នៅប៉ាក់ចុង។ វាត្រូវបានបើកជាសាធារណៈ នៅខែធ្នូ និងខែមករា ហើយក៏ជាកន្លែងទាក់ទាញបំផុតមួយនៅរដូវរងារដែរ។ នៅក្បែរសួនផ្កាឈូករ័ត្នគឺមានសកម្មភាពកសិដ្ឋានផ្សេងទៀតនៅក្នុងកសិដ្ឋាន Jim Thompson ដែលអ្នកទេសចរអាចដើរទិញផ្លែឈើ បន្លែ ផ្កា និងផលិតផលស្រស់ៗពីកសិដ្ឋាននៅក្នុងផ្សារ។ មធ្យោបាយដ៏ល្អបំផុតក្នុងការធ្វើដំណើរទៅកាន់កសិដ្ឋានជីមថមសុន គឺដោយការបើកបរដោយរថយន្តផ្ទាល់ខ្លួន។

សួនផ្កាឈូករ័ត្ន សារ៉ាបូរី (sunflower field is located in Muak Lek in Saraburi)

សារ៉ាបូរី គឺជាខេត្តមួយនៅភាគកណ្តាលប្រទេសថៃ និងភាគឥសាននៃទីក្រុងបាងកក។ រដូវសម្រាប់ផ្កាឈូករ័ត្នគឺចាប់ពីខែវិច្ឆិកាដល់ខែមករា។ អ្នកអាចប្រើពេលប្រហែល២ម៉ោងនៃការបើកបរពីទីក្រុងបាងកក ទៅមឿងលេក៕

ប្រភព ៖ BangkokBeyond

ប្រែសម្រួល ៖ Lady