ឧត្តរមានជ័យ រកឃើញវិជ្ជកូវីដប្រភេទ ដែលតា(Delta) ១៤នាក់បន្ថែមទៀតភាគច្រើនជាអាជីវករនៅតំបន់ទាំងនេះ

  • 2021-08-11 09:55:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ បានបង្ហាញពីទិន្នន័យចំនួនអ្នកឆ្លងមេរោគកូវីដ១៩ ប្រភេទ ដែលតា(Delta) នៅខេត្តឧត្តរមានជ័យ ចំនួន១៤នាក់ថ្មីបន្ថែមទៀត។ ក្នុងនោះ មាន១១នាក់ ជាអាជីវករនៃក្រុងសំរោង និងស្រុកត្រពាំងប្រាសាទ។ ដោយឡែក ០៣នាក់ទៀត ជាមន្ត្រីរាជការ ជាសិស្ស និងជាកូនរបស់អាជីវករក្នុងខេត្តឧត្តរមានជ័យនេះផងដែរ។

សូមជំរាបថា ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នាថ្ងៃទី១០ ខែសីហា បានរកឃើញករណីឆ្លងវីរុសកូវីដ-១៩ ដែលបំប្លែងថ្មីប្រភេទ B 1.617-2 (Delta) ចំនួន ៤៤រកណីបន្ថែមទៀត។ វីរុសកូវីដ១៩ បំប្លែងថ្មី ប្រភេទដែលតា (Delta) គឺជាប្រភេទវីរុសដែលកំពុងធ្វើឲ្យរដ្ឋាភិបាល និង មន្ត្រីសុខាភិបាលនៅ ជុំវិញពិភពលោក ព្រួយបារម្ភខ្លាំងអំពីការឆ្លងរាលដាលរបស់វាព្រោះថាវីរុសនេះឆ្លងក្នុងល្បឿនលឿនរហូតដល់ទៅ១៥ដង ធៀបនឹងវីរុសកូវីដ១៩ធម្មតា៕

អត្ថបទដោយ ៖ ស៊ូ អីន