តម្លៃល្មមគិតគូរទេ! ឡាន Corolla Cross ស៊េរីឆ្នាំ២០២១ កំពុងលក់នៅខ្មែរនេះ

  • 2021-08-12 01:54:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toyota Corolla Cross ស៊េរីឆ្នាំ២០២១ គឺរថយន្ត SUV ដំបូងរបស់ Toyota ជាការរួមបញ្ចូលគ្នានៃរថយន្ត Corolla និងរថយន្ត SUV ផលិតឡើងនៅលើតួគ្រោងឆ្អឹងដែលមានបច្ចេកវិជ្ជាចុងក្រោយឈ្មោះ TNGA (Toyota New Generation Architecture)។

រថយន្ត Corolla Cross បំពាក់នូវបច្ចេកវិទ្យាចុងក្រោយឈ្មោះTNGA ដោយផ្តល់នូវភាពរឹងមាំនិងសុវត្ថិភាពខ្ពស់ គុណភាពនៃការបើកបរ មានផាសុកភាព និងងាយស្រួលក្នុងការប្រើប្រាស់ និងជាពិសេសមោទនភាពជាម្ចាស់រថយន្តដ៍ទំនើបនេះ។

ក្រៅពីបច្ចេកវិទ្យា TNGA រថយន្តនេះបានបន្ថែមនូវប្រព័ន្ធសុវត្ថិភាព ដែលជាកញ្ចប់សុវត្ថិភាព TSS (Toyota Safety Sense) មានមុខងារ៤ សំខាន់ផ្សេងទៀត។ លើសពីប្រព័ន្ធ TSS នេះរថយន្តក៍មានប្រព័ន្ធសុវត្ថិភាពផ្សេងដូចជា VSC & TRC, ABS, EBD, BA, VSC ជំនួយពេលឡើងនិងចុះចំណោទ។

រថយន្ត Corolla Cross ប្រើប្រាស់នូវបច្ចេកវិទ្យាកង់មុខមានពេលឧបសគ្គ (front-wheel drive) ជាមួយនឹងម៉ាស៊ីនទំហំស៊ីឡាំង1.8L ផលិតកម្លាំងសេសបានរហូតដល់140សេស។ មានលក់នៅលើទីផ្សារប្រទេសកម្ពុជា Toyota Corolla Cross ម៉ូឌែលចុងក្រោយឆ្នាំ២០២១ មានតម្លៃខ្ទង់ ៤៦ ៩០០ដុល្លារ

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

អត្ថបទ៖ ម៉េងងី