បើចូលប្រដាល់យូរហើយអត់ល្បីមើលខ្លួនឯងមានដូច សែន រ៉ាឌី លើកឡើងអត់...
- 2021-08-12 08:00:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើចូលប្រដាល់យូរហើយអត់ល្បីមើលខ្លួនឯងមានដូច សែន រ៉ាឌី លើកឡើងអត់...
ចន្លោះមិនឃើញ
អតីតជើងខ្លាំងគុនខ្មែរ និងជាម្ចាស់ខ្សែក្រវាត់១ម៉ឺនដុល្លារ សែន រ៉ាឌី ថាបើចង់ល្បីឈ្មោះវ៉ៃបានល្អនៅពេលជាកីឡាករកុំញុំគ្រឿងស្រវឹង កុំប្រើគ្រឿងញៀន ហើយឆ្លៀតហាត់ឲ្យច្រើន។
សែន រ៉ាឌី បានលើកឡើងក្នុងកិច្ចសម្ភាសនៃការ Live កម្មវិធី Kun Khmer All Star សម្រាប់កីឡាករជំនាន់ក្រោយដែលចង់ល្បីឈ្មោះគឺត្រូវមានការតាំងចិត្តតស៊ូលុតដំឲ្យខ្លាំងនៅពេលហ្វឹកហាត់។ កីឡាករសុខចិត្តហត់ពេលហាត់ជាជាងឡើងទៅសន្លប់លើសង្វៀន។
អតីតជើងខ្លាំងរូបបន្ថែមទៀតថា កីឡាករបើខ្លាចហត់ហើយគឺគ្មានថ្ងៃល្បីទេ។ មួយវិញទៀតនៅពេលជាកីឡាករកុំញុំគ្រឿងស្រវឹងព្រោះប៉ះពាល់សុខភាពប៉ះពាល់ដល់ការហ្វឹកហាត់ និងប្រកួត។ មុនការប្រកួតនានាត្រូវសម្រាកត្រៀមខ្លួនឲ្យបានគ្រប់គ្រាន់។
រំលឹកដែរថា សែន រ៉ាឌី ជាអតីតជើងខ្លាំង និងមានកេរ្តិ៍ឈ្មោះមួយរូបក្នុងវិស័យប្រដាល់គុនខ្មែរ។ រូបគេធ្លាប់ប្រឡូកសង្វៀនជាច្រើនមិនថានៅខ្មែរ នៅប្រទេសថៃ និងធ្លាប់ចេញទៅអឺរ៉ុបដូចជាបារាំងផងដែលកាលពីមុន៕