ថ្ងៃមិញនេះនៅកម្ពុជាមានបាតុភូតព្រះអាទិត្យបាំងឆត្រដ៏អស្ចារ្យ សូមមកដឹងជំនឿពីបុរាណគួរឱ្យព្រឺក្បាល

  • 2021-08-12 08:41:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចាប់តាំងពីវេលាម៉ោង០១រសៀលនេះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ មនុស្សម្នានៅតាមកន្លែងជាច្រើនក្នុងខេត្តបាត់ដំបង និងបណ្ដាខេត្តមួយចំនួនទៀត បានភ្ញាក់ផ្អើលឆោឡោសម្លឹងទៅលើអាកាសវេហាស៍មើលព្រះអាទិត្យបាំងឆត្ររីកសាយធំមួយចាំងឆ្វាចបញ្ចេញឆព្វណ្ណរង្សី គួរឱ្យចម្លែក ហើយអព្ហូតហេតុមួយនេះ ត្រូវបានប្រជាពលរដ្ឋយល់ឃើញមានទស្សនៈខុសៗគ្នា ដែលខ្លះថាជាគ្រោះល្អ ខ្លះជាគ្រោះអាក្រក់។

ប្រភពរូបភាព៖ Pek Reak

ការបកស្រាយខ្លះដោយផ្អែកលើអបិយជំនឿបានលើកឡើងជាការសន្និដ្ឋានថា និងមានជំនឿផ្សេងៗគ្នាទៀត បើតាមជំនឿបុរាណខ្លះថាតុភូតនេះ ប្រទេសជាតិបានសុខសាន្តត្រាណ ជៀសផុតពីឧបទ្រពចង្រៃ។ រីឯបើតាមជំនឿអ្នកស្រុកខ្លះទៀតដែលគេនិយាយតៗថា ព្រះអាទិត្យបាំងឆត្របែបនេះជាប្រផ្នូលមិនល្អទេ អាចមានលោកធំណាមួយធ្លាក់បុណ្យស័ក្តិ ឬស្រុកទេសកើតកលិយុគ ឬវិបត្តិទុរ្ភិក្ស អសន្តិសុខជាដើម ។

ប្រភពរូបភាព៖ Pek Reak

ព្រះអាទិត្យបាំងឆ័ត្រ៖ គឺពន្លឺមានកណ្តាប់វង់មូលសណ្ឋានដូចជាមណ្ឌលឆត្រ ព័ទ្ធជុំវិញព្រះ អាទិត្យឬព្រះចន្ទ្រ។ យោងតាមឯការស្រាវជ្រាវខ្លះបាន បើការបកស្រាយតាមរបៀបវិទ្យាសាស្ត្រវិញថា ព្រះអាទិត្យបាំងឆ័ត្រ ឫក៏ឥន្ទធនូគឺជាពន្លឺកាំរស្មីរបស់ព្រះអាទិត្យត្រូវបានជះចាំងមកចំដុំពពកទឹក រួចក៏ឆ្លងកាត់បំណែកនៃដំណក់ទឹកដ៏សែនតូចឆ្មាជាទីបំផុតដែលញ៉ាំងឱ្យបែងចែកចាំងជាពន្លឺកាំរស្មីមានប្រាំពីរពណ៌ ល្អស្អាតត្រចង់ដែលយើងតែងហៅថា **«ឆព្វណ្ណរង្សី»** គឺជារូបមន្តរបស់រូបវិទ្យាខាងផ្នែកអុបទិក (optique) មានឈ្មោះថា ព្រីស្ម៍(prisme)។

នេះគឺជារឿងអាថ៌កំបាំងមួយដែល មជ្ឈដ្ឋានមានការបែងចែកនិងយល់ឃើញខុសៗគ្នា រវាងអ្នកដែលប្រកាន់ ជំនឿលើវិទ្យាសាស្ត្រ និងអ្នកប្រកាន់លើជំនឿសាសនាអបិយជំនឿផ្សេងៗ ។ ជាក់ស្ដែងនៅថ្ងៃនេះ បាតុភូតដ៏កម្រនិងអស្ចារ្យនេះ បានកើតឡើងលើទឹកដីខេត្តបាត់ដំបង ដែលត្រូវបានមនុស្សម្នាជាច្រើន នាំគ្នាថតផ្ដិតយកទិដ្ឋភាពមួយនេះ ចែកចាយយ៉ាងព្រោងព្រាតនៅលើបណ្ដាញសង្គម ៕

ប្រភពរូបភាព៖ Pek Reak

អត្ថបទដោយ ៖ Su In