អាមេរិក បញ្ជូនកងទ័ព៣០០០នាក់ ទៅអាហ្វហ្កានីស្ថាន ក្នុងប្រតិបត្តិការជម្លៀសមន្រ្តីទូតនិងពលរដ្ឋខ្លួនចេញពីប្រទេសនេះ

  • 2021-08-13 03:25:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅតែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្តោះ អាមេរិកនិងដកទ័ពចេញអស់ជាស្ថាពរពីប្រទេសអាហ្វហ្កានីស្ថាន ក្រោយចំណាយពេល២០ឆ្នាំនៅក្នុងប្រទេសនេះ ដោយអាមេរិករំពឹងថាកងទ័ពរដ្ឋាភិបាលអាចឈរជើងប្រយុទ្ធតទល់នឹងពួកតាលីបង់ បានដោយខ្លួនឯង។

ប៉ុន្តែនៅថ្ងៃ សុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១ សហរដ្ឋអាមរិក បានសម្រេចបញ្ជូនកងទ័ព ៣០០០នាក់ទៅកាន់ប្រទេសអាហ្វហ្កានីស្ថាន សារជាថ្មីដើម្បីជួយសម្រួលដល់ការជម្លៀសមន្រ្តីទូត និងពលរដ្ឋអាមេរិកចេញពីប្រទេសនេះ ក្រោយពីមានការងើបប្រឆាំងពីពួកតាលីបង់។

ពួកឧទ្ទាមប្រយុទ្ធ តាលីបង់ បានក្តោបក្តាប់ស្ថានការណ៍នៃប្រទេសអាហ្វហ្កានីស្ថានបានមួយភាគធំហើយ ក្រោយពីកងទ័ពរដ្ឋាភិបាល មិនមានស្មារតីប្រយុទ្ធតតាំង។ ទីក្រុងធំៗនិងសំខាន់ រួមមានតាំងទីក្រុង កាប៊ុល ត្រូវបានពួកតាលីបង់ វាយកាន់កាប់បានដោយជោគជ័យ។ បើមើលតាមស្ថានភាពជាក់ស្តែង អ្នកជំនាញបានវិភាគថា មិនយូរមិនឆាប់រដ្ឋអំណាចទាំងមូលនឹងធ្លាក់ក្នុងដៃក្រុមឧទ្ទាមមួយនេះ៕

ប្រភព៖ VOA News   ប្រែសម្រួល ៖ សង្ហា

អត្ថបទថ្មី