Range Rover Evoque ស៊េរី២០២០ មួយទឹក គ្រាន់តែពន្ធនាំចូលជិត ៤ម៉ឺនដុល្លារ
- 2021-08-16 08:06:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Range Rover Evoque ស៊េរី២០២០ មួយទឹក គ្រាន់តែពន្ធនាំចូលជិត ៤ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
រថយន្ត SUV ដែលមានភាពល្បីល្បាញនៅកម្ពុជា Range Rover Eoque First Edition ស៊េរីថ្មីឆ្នាំ ២០២០ មានការរចនា និងកែប្រែប្រព័ន្ធបច្ចេកវិទ្យាប្លែកពីស៊េរីមុន។
រថយន្តប្រណិតដែលមានតម្លៃថ្លៃគួរសមសម្រាប់ទីផ្សារប្រទេសកម្ពុជានេះ នៅតែមានអ្នកទិញជិះជាច្រើន។ តាមប្រភពពី Auto US Direct Cambodia បានបង្ហាញពីតម្លៃនាំចូលឡានមួយទឹកពីអាមេរិក សម្រាប់ម៉ូដែល Range Rover Evoque First Edition ស៊េរីថ្មីឆ្នាំ ២០២០ ដូចខាងក្រោម៖
ដូចនេះសម្រាប់តម្លៃសរុបទាំងអស់របស់ឡាន Range Rover Evoque First Edition ស៊េរីថ្មីឆ្នាំ ២០២០ មានតម្លៃខ្ទង់ ៩៩ ០៨០ដុល្លារ។
#ចំណាំ៖ តម្លៃនេះនៅមិនទាន់គិតតម្លៃកាត់ឈ្មោះនៅអាមេរិកពី ៥០០ ទៅ ១ ០០០ដុល្លារ និងមិនទាន់រាប់បញ្ចូលតំលៃអជ្ញាប័ន្តនាំចូល (ប្រសិនបេីមាន)។
Rover Evoque ស៊េរីថ្មីឆ្នាំ ២០២០ មានបំពាក់ម៉ាស៊ីនទំហំ ២,០ លីត្រ មានទាំងប្រភេទម៉ាស៊ីនសាំង និងម៉ាស៊ូត អាចបង្កើនល្បឿនពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុង ៧,៥ វិនាទី អាចបើកបរបានល្បឿន ២៣០ គីឡូម៉ែត្រក្នុង ១ម៉ោង អមជាមួយនឹងប្រអប់លេខស្វ័យប្រវត្តិ ៩ វគ្គនិងប្រព័ន្ធបើកបរអូសកង់ទាំង ៤ AWD (All-Wheel-Drive) ឬហៅប៉ុង ២។ កម្រិតប្រើប្រេងឥន្ធនៈគឺ ១០០ គីឡូម៉ែត្រស៊ីប្រេង ប្រមាណ ៧,៧ លីត្រ៕
ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕
រូបភាព៖ Auto US Direct Cambodia