ថ្មី! Barca ដាក់ Coutinho ជា​ផ្នែក​មួយ​ដើម្បី​ដោះដូរ​​ទិញយក Aubameyang

  • 2021-08-17 01:37:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Barcelona បាន​ដាក់​ការ​ចាប់​អារម្មណ៍​លើ​ខ្សែ​ប្រយុទ្ធ Pierre-Emerick Aubameyang ដោយ​ហ៊ាន​ដាក់ Coutinho ជា​ផ្នែក​មួយ​នៃ​​ការ​ដោះដូរ។

ត្បិត​តែ​ប្រធាន​ក្លឹប​ Barcelona លោក Joan Laporta ទើប​តែ​ប្រកាស​ថា ក្លឹប​កំពុង​ជាប់​បំណុល​១,១៥​ប៊ីលាន​ផោន ប៉ុន្តែ​ក្លឹប​យក្ស​របស់ La Liga មួយ​​នេះ​កំពុង​ស្វែង​រក​ខ្សែ​ប្រយុទ្ធ​ថ្មី​ដើម្បី​បំពេញ​កន្លែង Lionel Messi ដែល​ចាកចេញ។

Barca បាន​បង្វែរ​ការ​ចាប់​អារម្មណ៍​លើ Aubameyang ដោយ​​មាន​បំណង​​បញ្ចូល Coutinho ជា​ផ្នែក​មួយ​នៃ​ការ​ចរចា​ដោះដូរ​ទិញ​យក។ កីឡាករ​សញ្ជាតិ​ហ្គាបុង​​ចូលរួម​ជាមួយ Arsenal កាល​ពី​ខែ មករា ឆ្នាំ ២០១៨ ក្នុង​តម្លៃ​ខ្លួន​កំណត់ត្រា​របស់​ក្លឹប​៦០​លាន​ផោន។

គេ​រក​បាន​៨៥​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​១៤៨​ប្រកួត ជួយ​កាំភ្លើង​ធំ​ឈ្នះ FA Cup កាល​ពី​ឆ្នាំ​២០២០។ យ៉ាងណាមិញ រដូវ​កាល​មុន​គេ​បង្ហាញ​ខ្លួន​លេង​មិន​សូវ​បាន​ល្អ​ឡើយ ចាប់​តាំង​ពី​បន្ថែម​កុងត្រា​ថ្មី៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ