ទិដ្ឋភាព «ផ្សារព្រះដាក់» ត្រូវបានអនុញ្ញាតឱ្យដំណើរការវិញហើយដោយរៀបចំលក់ដូរតាមរបៀបគន្លងថ្មី

  • 2021-08-18 02:20:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្សារព្រះដាក់» ត្រូវបានអនុញ្ញាតឱ្យដំណើរការវិញហើយ ដោយធ្វើការឆ្លាស់វេនគ្នា និងរក្សាគម្លាតរវាងរានលក់នីមួយៗ ដើម្បីបញ្ចៀសហានិភ័យនៃការផ្ទុះឆ្លងថ្មីនៅក្នុងផ្សារម្តងទៀត។ នេះបើតាមការផ្សាររបស់លោកអភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ។

លោកអភិបាលបានបញ្ចាក់បន្ថែមថាដោយមានការទទូចស្នើសុំពីសំណាក់បងប្អូនអាជីវករដែលមិនទាន់អាចទៅលក់ដូរគ្រប់ៗគ្នានៅក្នុងផ្សារចាស់វិញបានដោយហេតុតែកន្លែងមានកំណត់រដ្ឋបាលស្រុកបានសម្រេចបន្តដំណើរការ«ផ្សារក្រមួនព្រះដាក់»ជាបណ្តោះអាសន្នមួយរយៈពេលទៀត ដើម្បីរំលែកអ្នកលក់ខ្លះចេញមកផ្នែកខាងក្រៅ ក៏ដូចជាបន្តផ្តល់ជម្រើសដែលមានសុវត្ថិភាពជូនដល់ពុកម៉ែបងប្អូននៅក្នុងឃុំព្រះដាក់ ក្នុងការស្វែងរកទិញរបស់របរដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់ខ្លួន ទម្រាំដល់មានការប្រាកដក្នុងចិត្តថា ហានិភ័យនៃការឆ្លងនៅក្នុងសហគមន៍អាចគ្រប់គ្រងបានទាំងស្រុង។

សូមជំរាបថាផ្សារព្រះដាក់ត្រូវបានរើទៅកាន់ទីតាំងថ្មីមួយជាបណ្តោះអាសន្នសិនសម្រាប់រយៈពេល១ខែដើម្បីបញ្ជៀសហានិភ័យនៃការរីករាលដាលឆ្លងនៃមេរោគកូវីដនៅក្នុងសហគមន៍នេះដោយយោងតាមការផ្សាយលើទំព័រហ្វេសប៊ុករបស់លោកអភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ៕

អត្ថបទដោយ ៖ Su In

អត្ថបទថ្មី