មកដឹងតម្លៃនាំចូលឡាន Prius Prime ស៊េរីឆ្នាំ ២០១៧ មួយទឹកមុនពេលមកដល់ខ្មែរ!

  • 2021-08-18 03:11:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពុងមានទីផ្សារច្រើននៅខ្មែរ តែបើនិយាយពីតម្លៃវិញ ពេលមកដល់ទីផ្សារស្រុកក៏មានតម្លៃមិនចាញ់ឡានទំនើបប៉ុន្មានដែរ។ Prius Prime ស៊េរីឆ្នាំ ២០១៧ មាននៅតាមឃ្លាំងតិចតួចប៉ុណ្ណោះ បាននាំយកមកលក់ ដែលជាម៉ូដែលមួយទឹក។

ដោយសារវាជាប្រភេទរថយន្តមួយទឹក និងមានតម្លៃថ្លៃគួរសមដែរ តែបើយើងក្រឡេកមកមើលតម្លៃនាំចូលឡានមួយទឹកប្រភេទនេះវិញមុនពេលមកដល់ខ្មែរត្រូវចំណាយអ្វីខ្លះ? និងត្រូវចំណាយអស់ប៉ុន្មាន?

តាមប្រភពពី Auto US Direct Cambodia បានបង្ហាញពីតម្លៃនាំចូលឡានមួយទឹកពីអាមេរិកផ្ទាល់ សម្រាប់ម៉ូ Toyota Prius Prime Premium ស៊េរីឆ្នាំ២០១៧ ដូចខាងក្រោម៖

  • តម្លៃឡាន ១៨ ៩០០ដុល្លារ (តម្លៃនៅអាមេរិក)។
  • តម្លៃពន្ធនាំចូល ១៨ ៤១៣ដុល្លារ។
  • តម្លៃដឹកជញ្ជូន ១ ៧៥០ដុល្លារ។
  • តម្លៃឯកសារនៅខ្មែរ ៧០០ដុល្លារ។
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុន ១ ៥០០ដុល្លារ។

ដូចនេះសម្រាប់តម្លៃសរុបទាំងអស់របស់ Toyota Prius Prime Premium ស៊េរីឆ្នាំ២០១៧ មានតម្លៃខ្ទង់ ៤១ ២៦៣ដុល្លារ។

#ចំណាំ៖ តម្លៃនេះនៅមិនទាន់គិតតម្លៃកាត់ឈ្មោះនៅអាមេរិកពី ៥០០ ទៅ ១ ០០០ដុល្លារ និងមិនទាន់រាប់បញ្ចូលតំលៃអជ្ញាប័ន្តនាំចូល (ប្រសិនបើមាន)។

Toyota Prius Prime ស៊េរីឆ្នាំ ២០១៧ នេះ ស៊ីប្រេងតែ ៤,២៨ លីត្រ សម្រាប់ការបើកបរក្នុងទីក្រុងលើចម្ងាយ ១០០ គ.ម ហើយការបើកបរក្រៅក្រុងស៊ីប្រេង ៤,៤៤ លីត្រលើចម្ងាយ ១០០ គ.ម។ មានចែកចេញជាច្រើនប្រភេទ ដោយប្រភេទសម្រាប់លក់នៅសហរដ្ឋអាមេរិកអាចធ្វើដំណើរបានចម្ងាយ ៤០ គីឡូម៉ែត្រ ដោយប្រើតែអាគុយ។ ចំណែកឯប្រភេទសម្រាប់ទីផ្សារសហភាពអឺរ៉ុបដែលមានបំពាក់ផ្ទាំងសូឡារលើដំបូលយ៉ាងពិសេសនោះ អាចបើកបរចម្ងាយ ៤៨ គ.ម ឡើងទៅ ដោយប្រើតែអាគុយ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

រូបភាព៖ Auto US Direct Cambodia

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី