[Podcast] សាយ ចែករំលែក​រឿងរ៉ាវ​ពី RUN WITH SAI និងការបង្កើត​កម្មវិធីសប្បុរសធម៌ថ្មីមួយទៀត

  • 2021-08-19 03:37:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត Podcast របស់កម្មវិធី Starting Up នៅសប្ដាហ៍នេះ នឹងបានស្ដាប់វាគ្មិនថ្មីមួយរូបទៀត គឺលោក អ៊ួន បឋម ហៅសាយ ដែលជា​សិល្បករ​ល្បីមួយរូប ហើយក៏ជាម្ចាស់​កសិដ្ឋាន​ផងដែរ។

កាលពី ៣ សប្ដាហ៍កន្លងទៅ ប្រិយមិត្ត​បានស្ដាប់​រឿងរ៉ាវ​ជាច្រើនទាក់ទងនឹងគំនិតអាជីវកម្ម របស់​សហគ្រិន ៣រូប គឺ​លោក ជា ឡង់ដា ស្ថាបនិក​ក្រុមហ៊ុន BookMeBus, លោក ចាន់ បូរីម៉ា ស្ថាបនិក Nham24 និងលោក Bun Park ស្ថាបនិក​ក្រុមហ៊ុន Camazoon, Phzar.com និង Weread.asia។

នៅសប្ដាហ៍ទី៤ នេះ ហាក់ប្លែកជាងសប្ដាហ៍មុនៗបន្តិច។ សាយ រួមជាមួយ​អ្នកសម្របសម្រួលកម្មវិធី គឺលោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay Digital Group និង កញ្ញា​ ដែក ដារី នាយកគ្រប់គ្រងទូទៅ​ក្រុមហ៊ុន 360 Events បានជជែកពិភាក្សាគ្នាជាច្រើន ជុំវិញ​ការ​បង្កើត​កម្មវិធី​សប្បុរសធម៌​ដ៏ជោគជ័យ​នាពេលកន្លងមក​របស់សាយ គឺកម្មវិធី RUN WITH SAI។ ក្រៅពីចែករំលែក​បទពិសោធន៍ជុំវិញ​ការរត់ជុំវិញ​ប្រទេស​កម្ពុជា ដើម្បី​រៃអង្គាស​ថវិកា​ជួយមន្ទីរពេទ្យកុមារ​អង្គរ សាយ ក៏បាន​ប្រាប់ពីគម្រោង​ថ្មីរបស់ខ្លួន​មួយទៀត​ផងដែរ គឺ​កម្មវិធី​ RUN WITH SAI Virtual Run 2021 ផងដែរ។

ចង់ដឹងថាសាយ និយាយអ្វីខ្លះ សូមស្ដាប់កម្មវិធី Starting Up [Episode 4] ខាងក្រោមនេះ៖