លោក សោម សម្បត្តិ នឹងមកលាតត្រដាងប្រវត្តិ ពីកូនកំព្រារ រៀនត្រឹមថ្នាក់ទី៦ ក្លាយជាពាណិជ្ជករដ៏ល្បីម្នាក់

  • 2021-08-19 08:30:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក សោម សម្បត្តិ ជាពាណិជ្ជករមានឈ្មោះបោះសំឡេងមួយរូបនៅក្នុងប្រទេសកម្ពុជា បានវិវត្តន៍ខ្លួនពីកូនកំព្រារ តាំងពីកុមារភាព រៀនបានត្រឹមថ្នាក់ទី ៦ តស៊ូរហូតជោគជ័យក្នុងជីវិត ក្លាយជាម្ចាស់ក្រុមហ៊ុនដ៏ល្បីមួយ នឹងចូលខ្លួនមកលាតត្រដាងប្រវត្តិការតស៊ូ នៅក្នុងកម្មវិធី Starting Up ​សប្ដាហ៍ទី៥ នេះ ។

ពាណិជ្ជករដែលឧស្សាហ៍បង្ហាញមុខជាញឹកញាប់នៅលើវេទិកាសាធារណៈនេះ នឹងមកឆ្លើយសំណួរជាច្រើនពីអ្នកសម្របសម្រួលកម្មវិធីជាសហគ្រិនដូចគ្នា គឺលោក ជី សិលា និង លោក ធុល រិទ្ធី ។ ពីសហគ្រិនចេញពីប្រវត្តិអ្នកខ្សត់ខ្សោយ រហូតក្លាយជានាយកប្រតិបត្តិក្រុមហ៊ុនថ្នាំពណ៌ជាតិ Cam-Paint លោក សោម សម្បត្តិ បានហែលឆ្លងការលំបាករាប់មិនអស់ក្នុងជីវិត និងជួបបទពិសោធន៍យ៉ាងក្រាស់ក្រែលនៅក្នុងជីវិត ។ វេទិកា របស់ Sabay មួយនេះ នឹងអនុញ្ញាតឱ្យលោក សោម សម្បត្តិ ចែករំលែកបទពិសោធន៍ជាអ្នកជំនួញ និងរឿងរ៉ាវជីវិតល្អៗ ទៅកាន់ប្រិយមិត្តអ្នកទស្សនា ។

ដូច្នេះសូមប្រិយមិត្តរង់ចាំទស្សនា កម្មវិធី Starting Up សប្ដាហ៍ថ្មី ដោយជួបជាមួយនឹងលោក សោម សម្បត្តិ នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២១ នេះ វេលាម៉ោង ១០ព្រឹក នៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់កម្មវិធី Starting Up ក៏ដូចជា channel YouTube "Sabay TV" និងស្ដាប់ជាសំឡេង Podcast "Starting Up"

អត្ថបទពេញនិយម