មកដឹងតម្លៃ Toyota Corolla Altis ស៊េរីឆ្នាំ២០២០ កំពុងដាក់លក់មួយទឹក

  • 2021-08-20 03:44:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Corolla ជារថយន្តដែលទទួលបានការពេញនិយមយ៉ាងខ្លាំងពីអ្នកប្រើប្រាស់លើគុណភាពនិងភាពសន្សំសំចៃ បន្ទាប់ពីមានវត្តមានជាលើកតំបូងនៅកម្ពុជាកាលឆ្នាំ២០១៤។

លក្ខណៈពិសេសរបស់ COROLLA Altis នេះមានដូចជា៖ ផ្នែកខាងក្រៅរចនាថ្មីចង្កៀងមុខ ក្រោយប្រភេទ LED ថាសកង់ទំហំ ១៧អ៊ីញ កញ្ចក់មើលក្រោយផ្នែកចំហៀង (AutoFold)បញ្ជាបិទ បើកដោយស្វ័យប្រវត្តិផ្លិតទឹកដំណើរការស្វ័យប្រវត្តិតាមកម្រិតទឹកភ្លៀង។

ផ្នែកខាងក្នុង កៅអីស្បែក កញ្ចក់មើលក្រោយផ្លាតដោយស្វ័យប្រវត្តិ (EC Mirror) ប្រព័ន្ធកម្សាន្ត Touch Screen ទំហំ ៨ អ៊ីញ ប្រព័ន្ធបង្ហាញពហុព័ត៌មាន (MID) សោឆ្លាតវៃ (Smart Key)ប្រព័ន្ធគ្រប់គ្រងម៉ាស៊ីនត្រជាក់ (Dual Zone) មុខក្រោយ ប្រអប់លេខថ្មីប្រភេទ CVT 7 វគ្គ ភ្ជាប់ជាមួយប្រព័ន្ធហ្វ្រាំងដៃស្វ័យប្រវត្តិ EPB & Brake Hold។

វាបបំពាក់មកជាមួយប្រព័ន្ធសុវត្ថិភាពពោងសុវត្ថិភាពចំនួន៩ ប្រព័ន្ធជំនួយដៃចង្កូត ប្រព័ន្ធភ្លើងចង្កៀងមុខ ហ្វាកូដ ដោយស្វ័យប្រវត្តិ (AHB) ប្រព័ន្ធគ្រប់គ្រងលំនឹង(VSC) ប្រព័ន្ធគ្រប់គ្រងទំនាញសកម្ម (TRC) ប្រព័ន្ធហ្រ្វាំងសុវត្ថិភាព(ABS) ប្រព័ន្ធបែងចែក កម្លាំងសម្ពាធហ្រ្វាំង(EBD) ប្រព័ន្ធហ្វាំងជំនួយ(BA) រួមជាមួយកញ្ចប់ប្រព័ន្ធសុវត្ថិភាពជំនាន់ថ្មី (TSS)។

COROLLA Altis ស៊េរីថ្មីឆ្នាំ ២០២០ ត្រូវបានរចនារូបរាងថ្មីទាំងស្រុងសម្រាប់ស៊េរីឆ្នាំ២០២០ ជាមួយប្រព័ន្ធ TNGA និងប្រព័ន្ធសុវត្ថិភាព។ សម្រាប់រថយន្ត COROLLA Altis ស៊េរីឆ្នាំ ២០២០ ក៏កំពុងមានលក់មួយទឹក តាមប្រភពពី Toyota Plus by Toyota Cambodia មានតម្លៃខ្ទង់ ៤ ១៩០០ដុល្លារ (ពណ៌ស)៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

បញ្ជាក់៖ តម្លៃអាចប្រែប្រួលបន្ទាប់ពីចុះផ្សាយ។

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី