ក្រោយ​អ្នក​ឧកញ៉ា ប្រកាស​រឿង "មៀន" ម្សិលមិញ ឥឡូវ​មើល​ទិដ្ឋភាព​នៅ​ថ្ងៃនេះតាម​សា​ទាំង១៨

  • 2021-08-20 08:19:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លែមៀនប៉ៃលិន ​និង​តាង៉ែន​ របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលប្រកាសទិញពីបងប្អូនកសិករចំនួន ១ពាន់តោនមកដាក់លក់ក្នុងផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ឥឡូវបានដឹកមកដល់បណ្ដើរៗហើយ ស្រប​ពេល​បងប្អូនអតិថិជន​បាន​កុម្មង់ និង​ចុះ​មក​ទិញ​ផ្ទាល់​ហូរហែ​នៅ​តាម​ទីតាំង​ផ្សារ​កសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ទាំង ១៨សាខា។

អ្នកឧកញ៉ា ដែលមានប្រវត្តិជាពលករធ្វើការនៅប្រទេសកូរ៉េរូបនេះ បានសរសេរលើផេកផ្លូវការលោកបែបនេះថា៖ "សូមបងប្អូនសប្បុរសជនទាំងអស់ ទៅទទួលផ្លែមៀននៅសាខាផ្សាកសិផល ឡេង ណាវ៉ាត្រាទាំង18សាខានេះ ឬសាខាផ្សាកសិផលឡេងណាវ៉ាត្រា ណាមួយដែលនៅជិតបងប្អូនបំផុត"។

គួររម្លឹកជូនថា​ ការប្រកាសរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ខាងលើនេះ ធ្វើឡើងក្នុងន័យដើម្បីជួយសម្រួលបញ្ហាការលំបាកកង្វះទីផ្សារ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ថិតក្នុងស្ថានភាពដ៏លំបាកនៃវិបត្តិកូវីដ-១៩។

ដំណឹងបញ្ជាទិញមៀនប៉ៃលិនចំនួន​១ពាន់តោន​នៅគ្រាលំបាកពេលនេះ​ទទួលការគាំទ្រពីមហាជនជាខ្លាំង ហើយមានអ្នកឧកញ៉ា លោកឧកញ៉ាបានបន្តជួយទិញទៅទៅចែកជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ផងដែរ៕

តោះ...មើលទិដ្ឋភាព​នៅ​តាម​ទីតាំង​ទាំង ១៨ នៃ​ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម
អត្ថបទថ្មី