អតីតខ្សែប្រយុទ្ធគិរីវង់ Barry នឹងលេងឱ្យ Soltilo នៅជុំទី២
- 2021-08-23 03:17:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតខ្សែប្រយុទ្ធគិរីវង់ Barry នឹងលេងឱ្យ Soltilo នៅជុំទី២
ចន្លោះមិនឃើញ
អតីតខ្សែប្រយុទ្ធក្លឹបគិរីវង់សុខសែនជ័យ Barry Lelouma នឹងទៅចូលរួមជាមួយក្រុមសូលទីឡូអង្គរនៅជុំទី២ ក្រោយរូបគេបាត់មុខយ៉ាងយូរនៅក្របខ័ណ្ឌលីគកំពូលកម្ពុជា។ នេះបើយោងតាមប្រភពដ៏គួរឱ្យទុកចិត្តមួយ។
ខ្សែប្រយុទ្ធសញ្ជាតិហ្គីណេ បានបាត់មុខពីការប្រកួតប្រជែងលីគកំពូលកម្ពុជា ចាប់តាំងពីចេញពីក្រុមមាន់គកគិរីវង់សុខសែនជ័យនៅរដូវកាលឆ្នាំ២០២០ ខណៈបច្ចុច្បន្នគេបាននឹងកំពុងហ្វឹកហាត់ដោយខ្លួនឯង ដើម្បីរក្សារាងកាយនិងកម្លាំង។
គួរបញ្ជាក់ថា បន្ទាប់ពីក្រុមគិរីវង់សុខសែនជ័យ Barry Lelouma ធ្លាប់លេងឱ្យក្លឹបជើងឯកលីគកំពូលកម្ពុជា៣សម័យកាល ណាហ្គាវើលដ៍ នៅអំឡុងឆ្នាំ ២០១៤ ដល់ ២០១៥៕