Lexus NX200t ស៊េរីឆ្នាំ២០១៥ មួយទឹកនាំចូលត្រូវចំណាយអស់ប៉ុន្មានពេលមកដល់ខ្មែរ?

  • 2021-08-26 02:11:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lexus NX200t បានក្លាយជារថយន្តពេញនិយមជិះជាច្រើននៅស្រុកខ្មែរ ដោយសារភាពទំនើប រូបរាងស្អាត។ ភាពពេញនិយមនេះហើយក៏បានធ្វើឲ្យលំហូរនាំប្រភេទឡាននេះមានកាន់តែច្រើនមកលើទីផ្សារកម្ពុជាបច្ចុប្បន្ន។

Lexus NX200t ជាប្រភេទរថយន្តមួយទឹក និងមានតម្លៃថ្លៃគួរសមដែរ តែបើយើងក្រឡេកមកមើលតម្លៃនាំចូលឡានមួយទឹកប្រភេទនេះវិញមុនពេលមកដល់ខ្មែរត្រូវចំណាយអ្វីខ្លះ? និងត្រូវចំណាយអស់ប៉ុន្មាន?

តាមប្រភពពី Auto US Direct Cambodia បានបង្ហាញពីតម្លៃនាំចូលឡានមួយទឹកពីអាមេរិកផ្ទាល់ សម្រាប់ម៉ូ Lexus NX200t F-Sport ស៊េរីឆ្នាំ២០១៥ ដូចខាងក្រោម៖

  • តម្លៃឡាន ២២ ០០០ដុល្លារ (តម្លៃនៅអាមេរិក)។
  • តម្លៃពន្ធនាំចូល ១៩ ៦៤០ដុល្លារ។
  • តម្លៃដឹកជញ្ជូន ១ ៧៥០ដុល្លារ។
  • តម្លៃឯកសារនៅខ្មែរ ៧០០ដុល្លារ។
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុន ១ ៥០០ដុល្លារ។

ដូចនេះសម្រាប់តម្លៃសរុបទាំងអស់របស់ Lexus NX200t F-Sport ស៊េរីឆ្នាំ២០១៥ មានតម្លៃខ្ទង់ ៤ ៥៥៩០ដុល្លារ

#ចំណាំ៖ តម្លៃនេះនៅមិនទាន់គិតតម្លៃកាត់ឈ្មោះនៅអាមេរិកពី ៥០០ ទៅ ១ ០០០ដុល្លារ និងមិនទាន់រាប់បញ្ចូលតំលៃអជ្ញាប័ន្តនាំចូល (ប្រសិនបើមាន)។

Lexus NX 200t មានកម្លាំងម៉ាស៊ីន ២៣៥ សេះ ម៉ាស៊ីនស៊ីឡាំងបួនទំហំ ២,០លីត្រ ចង្កឹះលេខ ៦វគ្គស្វ័យប្រវត្តិ។ ប៉ាណាខាងមុខបែបស្ព័រ យ៉ាន់ទំហំ ១៨ អ៉ីញ ប្រព័ន្ធបូមស្ព័រកាងមុខ និងរបាំងការពារភក់ផ្នែកចំហៀងបែបស្ព័រ ភ្ជាប់ជាមួយផ្លាក F Sport អំពូលកាត់អ័ព្ទ LED កៅអីស្ព័រ F Sport មានប្រព័ន្ធកម្ដៅកៅអី មានប្រព័ន្ធ Bluetooth ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

រូបភាព៖ Auto US Direct Cambodia

អត្ថបទ៖ ម៉េងងី