ធុញថប់ណាស់ឬ? សាកទស្សនារឿងភាគកូរ៉េលាយកំប្លែងៗទាំងនេះ ធានាថាសើចរឹងថ្គាម ភ្លេចស្មុគភ្លាម
- 2021-08-30 03:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធុញថប់ណាស់ឬ? សាកទស្សនារឿងភាគកូរ៉េលាយកំប្លែងៗទាំងនេះ ធានាថាសើចរឹងថ្គាម ភ្លេចស្មុគភ្លាម
ចន្លោះមិនឃើញ
នៅពេលអ្នកមានអារម្មណ៍ថាស្ត្រេស នឿយណាយនឹងបញ្ហាគ្រប់យ៉ាងដែលកើតមានជុំវិញខ្លួន គួរណាស់ចំណាយពេលលម្ហែខួរក្បាលខ្លះ ដើម្បីបន្ថយភាពតានតឹងកុំឲ្យច្រាលឡើងខ្លាំងពេក។ ចំពោះមនុស្សសម័យបច្ចុប្បន្នប្រាកដជាមានចំណូលចិត្តខុសគ្នា ដោយខ្លះចូលចិត្តអានសៀវភៅ ស្ដាប់ចម្រៀង លេងហ្គេម ធ្វើម្ហូប ញ៉ាំ ស្រាវជ្រាវពីនេះពីនោះ ប៉ុន្តែមួយចំនួនធំក៏មិនភ្លេចក្នុងការចំណាយពេលមើលរឿងដែរ។
សម្រាប់ប្រភេទរឿងដែលគ្រប់គ្នាជ្រើសទស្សនាក៏ខុសគ្នាទៅទៀតទៅតាមការចូលចិត្ត ប៉ុន្តែស្ថិតក្នុងកាលៈទេសៈមិនសូវស្រស់ស្រាយផ្លូវអារម្មណ៍ អ្នកគួរចុចរករឿងណាដែលនាំចិត្តអ្នកឲ្យសប្បាយ។ ដូច្នេះដើម្បីជាជំនួយ Sabay សូមបង្ហាញជូននូវចំណងជើងរឿងភាគកូរ៉េ ដែលល្បីខ្លាំង ព្រមទាំងសុទ្ធតែជាបណ្ដុំរឿងភាគដែលទទួលបានមតិល្អៗពីទស្សនិកជន៖
១. រឿង «Mr. Queen» ចេញឆ្នាំ ២០២០
២. រឿង «Vincenzo» ចេញឆ្នាំ ២០២១
៣. រឿង «My Love From The Star» ចេញឆ្នាំ ២០១៣
៤. រឿង «Welcome To Waikiki» ចេញឆ្នាំ ២០១៨
៥. រឿង «True Beauty» ចេញឆ្នាំ ២០២០
៦. រឿង «Fight For My Way» ចេញឆ្នាំ ២០១៨
៧. រឿង «Weightlifting Fairy Kim Bok Joo» ចេញឆ្នាំ ២០១៦
៨. រឿង «Strong Woman Do Bong Soon» ចេញឆ្នាំ ២០១៧
៩. រឿង «The Master’s Sun» ចេញឆ្នាំ ២០១៣
១០. រឿង «Kill Me Heal Me» ចេញឆ្នាំ ២០១៣