ស្អាតបែបជឿជាក់! និយមប្រើផលិតផលកូរ៉េត្រូវម៉ាច់ ទិញឥលូវនេះទទួលបានប្រូម៉ូសិនភ្លាម

  • 2021-08-26 10:47:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចង់បានស្បែកមុខ ស ស្អាត ភ្លឺរលោងដូចជនជាតិកូរ៉េដែរទេ?

សម្រស់ ក៏ជារឿងចាំបាច់មួយដ៏សំខាន់ផងដែរ។ ទាំងបុរស និងស្ត្រី គ្រប់គ្នាតែងប្រាថ្នាចង់បានស្បែកមុខ ស ស្អាត ភ្លឺរលោង ក្មេងជាងវ័យ ដូច្នេះហើយ ទើបត្រូវការផលិតផលរក្សាស្បែកកុំឱ្យជ្រីវជ្រួញ មុខឡើងមុន ឬស្នាមអុចខ្មៅ។

ប្រសិនបើលោកអ្នកនិយមប្រើប្រាស់ផលិតផលរបស់ប្រទេសកូរ៉េ អាចសាកល្បងប្រើប្រាស់ជាមួយផលិតផល ឌូ ប៊ុន ដែលនាំចូលមកពីប្រទេសកូរ៉េសុទ្ធ ដែលមានការទទួលស្គាល់ពីក្រសួងសុខាភិបាល ក្នុងការប្រើប្រាស់។

ឌូ ប៊ុន (DEWBON) បានបង្កើតឡើងនៅឆ្នាំ ២០១៩ ហើយបាននាំចូលមកប្រទេសកម្ពុជាស្របពេលកូវីដ កំពុងផ្ទុះតែយ៉ាងណាមិញ ដោយមានការគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកប្រើប្រាស់ ឌូ ប៊ុន នៅតែអាចឈរជើងលើទីផ្សារកម្ពុជារហូតដល់សព្វថ្ងៃ។

ក្រុមហ៊ុននាំចូលផលិតផលកូរ៉េមួយនេះ បានធ្វើការសម្ពោធហាងថ្មី ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ 4C, ផ្លូវ ៣07, រាជធានីភ្នំពេញ។

អបអរថ្ងៃបើកហាងថ្មីក្រុមហ៊ុន មានកម្មវិធីប្រូម៉ូសិនជាមួយផលិតផលទាំងអស់នៅក្នុងហាងរហូតដល់ ៣០% រយៈពេល ៣ថ្ងៃគិតចាប់ពីថ្ងៃទី ២៦, ២៧, និង ២៨ ខែ សីហា។

ផលិតផល ថែរក្សាស្បែកខាងលើនេះ បានបង្កើតឡើងដោយជនជាតិកូរ៉េផ្ទាល់ ដែលមានឈ្មោះថា " ហានី ហានី​ " លោកស្រី មានបទពិសោធ ធ្វើការនៅក្រុមហ៊ុននៅប្រទេសកូរ៉េ LG Household and health care អស់រយៈពេល២០ឆ្នាំ ខាងផ្នែកគ្រឿងសម្អាង ហើយគាត់ក៏បានសិក្សានឹងយល់ច្បាស់ពីផ្នែកគ្រឿងសម្អាងក៏ដូចជាបញ្ហាស្បែក ទើបលោកស្រីចាប់ផ្ដើមបង្កើតផលិតផលផ្ទាល់ខ្លួនឈ្មោះថា DOWBON។

អត្ថន័យនៅខាងក្រោយពាក្យ DOWBON មានន័យថា ៖ ការចាប់ផ្តើមនៃភាពស្រស់ស្អាតជាមួយនឹងទឹកសន្សើមនៅពេលព្រឹកដែលស្អាតបរិសុទ្ធ ។ ដូច្នេះហើយទើបរាល់ផលិតផល ទាំងអស់ផ្តោតសំខាន់លើការចិញ្ចឹមបំប៉ន ផ្តល់សំណើមដល់ស្រទាប់ស្បែកភ្លឺថ្លា និងមានសុខភាពល្អ។

អាស្រ័យបែបនេះហើយទើបធ្វើឱ្យកញ្ញា រស់ មេលីនដា (អតីតអ្នក makeup artist ម្នាក់ដែលមានបទពិសោធក្នុងការប្រើប្រាស់ប្រ៊េនគ្រឿងសំអាងក៏ដូចជា skincare ប្រ៊េនល្បីៗជាច្រើនកន្លងមក) នឹងកញ្ញា រស់ មេឡាស្កា (ធ្លាប់មានបទពិសោធខាងផលិតផលកូរ៉េ និងធ្លាប់ធ្វើការងារជាមួយលោកស្រី ហានី ហានី អស់រយៈពេល២ឆ្នាំ កន្លង) បានធ្វើជាដៃគូសហការជាមួយគ្នា ក្នុងការបើកចេញជារូបរាងហាង DEWBON ដំបូងគេនៅទីក្រុងភ្នំពេញនេះទ្បើង។

បន្ថែមពីនេះ កញ្ញាទាំងពីរចង់ឱ្យយុវវ័យ និងប្រជាជនខ្មែរ ប្រើប្រាស់ និងយល់ដឹងពីបញ្ហាសុខភាពស្បែក ការថែទាំបំប៉នស្បែកឱ្យបានល្អ និងត្រឹមត្រូវ។

ឌូ ប៊ុន មិនត្រឹមតែមានលក់ផលិតផលថែទាំសម្រស់ប៉ុណ្ណោះទេ ប៉ុន្តែក៏មានលក់ជាមួយនឹងគ្រឿងសម្អាងជាច្រើនផងដែរ។

កាន់តែច្បាស់ពីផលិតផលថែរក្សាសម្រស់អាចចូលទៅកាន់៖

  • ហេ្វសបុកផេក៖ DEWBON
  • លេខទូរសព្ទ៖ 093 375 002 (អាចខលដើម្បីព្រឹក្សា អំពីបញ្ហាស្បែកមុខបានគ្រប់ពេល)
  • ទីតាំងរបស់ហាងនៅផ្ទះលេខ ៤C, ផ្លូវ ៣07, រាជធានីភ្នំពេញ៕

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទថ្មី