ដំណឹងរីករាយ! ឯកឧត្ដម ស៊ុន ចាន់ថុល បញ្ជាក់ពីពេលវេលាអាចបើកការដ្ឋានធ្វើផ្លូវពីបាត់ដំបង ទៅសៀមរាប ហើយ

  • 2021-08-30 04:18:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្លែងនៅក្នុងកម្មវិធី MPWT LIVE SHOW នាថ្ងៃ៣០ សីហា​ ២០២១ នេះ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឆ្លើយតបទៅនឹងសំណួរពលរដ្ឋម្នាក់សួរថា តើគម្រោងសាងសង់ផ្លូវពីខេត្តបាត់ដំបង ទៅខេត្តសៀមរាប នឹងបើកការដ្ឋាននៅឆ្នាំណា ?

តបនឹងសំណួរនេះ ដ្ឋមន្ត្រីក្រសួងសាធារណការ បានបញ្ជាក់ថា គម្រោងសិក្សាសង់ផ្លូវពីបាត់ដំបង ទៅសៀមរាប ត្រូវបានប្រកាសនៅក្នុងពិធីបុណ្យទន្លេខេត្តបាត់ដំបង ដោយសម្ដេចតេជោ ហ៊ុន សែន ហើយបច្ចុប្បន្ននេះ គឺក្រសួងកំពុងតែធ្វើការសិក្សាហើយ ធ្វើយ៉ាងណាកុំឱ្យប៉ះពាល់បឹងទន្លេសាប ។ មួយវិញទៀត គម្រោងស្ថាបនាផ្លូវពីបាត់ដំបង ទៅសៀមរាបនេះ បានបញ្ចូលក្នុងគម្រោង ៥ឆ្នាំ ដែលអាចសង់នៅឆ្នាំ ២០២៥ ប៉ុន្តែឥលូវនេះ អាចរុញមកបើកការដ្ឋាន នៅឆ្នាំ ២០២៣ ឬ ឆ្នាំ ២០២៤ ។

រូបតំណាង

ការពន្យាពេលបន្តបន្ទាប់នេះ គឺដោយសារបច្ចុប្បន្ននេះ ក្រសួងកំពុងធ្វើការស្ថាបនាផ្លូវអាទិភាពជាច្រើនកន្លែង នៅក្នុងពេលតែមួយ ។ ដោយឡែកផ្លូវពីបាត់ដំបង ទៅសៀមរាប នេះ គឺពិតជាមានសារសំខាន់ណាស់ ដែលចាំបាច់ត្រូវតែធ្វើការសាងសង់ ជាផ្លូវបម្រើឱ្យវិស័យសេដ្ឋកិច្ច ក្នុងប្រទេសកម្ពុជា ៕