គង់ រ៉ាហ្វាត់ ធ្វើការធ្ងន់និងសង្ក្រោះបាល់បាន ១២ លើកពី​ជើង​ក្រុម​ភ្នំពេញក្រោន

  • 2021-08-30 08:02:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមម្ចាស់ផ្ទះបានដាក់សម្ពោធយ៉ាងខ្លាំងទៅលើក្រុមសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ជាពិសេសនៅតង់ទី២ ខណៈ គង់ រ៉ាហ្វាត់ បាន​សង្ក្រោះបាល់១២ដង និងជាការប្រកួតដែលគេធ្វើការធ្ងន់ជាងការប្រកួតណាៗទាំងអស់ ក្នុងជំនួបនៅកីឡដ្ឋាន Smart RSN កាលពីម្សិលមិញនេះ។ នេះបើតាមការចុះផ្សាយរបស់គណៈកម្មការប្រកួតបាល់ទាត់កម្ពុជាហៅកាត់ថា CNCC។

អតីតកីឡាករជម្រើសជាតិ​កម្ពុជា​ U16 កម្ពុជា គង់ រ៉ាហ្វាត់ បានបញ្ជាក់តាមគេហទំព័រផ្លូវការរបស់ CNCC យ៉ាងដូច្នេះថា ៖«បាទបងពិតណាស់ ក្នុងការប្រកួតយប់មិញនេះ វាគឺជាការប្រកួតលំបាកដែលមានការទាត់ចំគោលដៅពីខាងគូប្រកួតច្រើន។ ខ្ញុំពិតជាសប្បាយចិត្តដែលក្រុមសហការ គ្នាបានយ៉ាងល្អក្នុងតំបន់ការពារ ព្រោះក្រុមភ្នំពេញក្រោនជាក្រុម ដែលខ្លាំង និងមានខ្សែប្រយុទ្ធល្អច្រើន។ ម្យ៉ាងទៀត យប់មិញនេះ ប្រកួតនៅក្នុងដីរបស់ភ្នំពេញក្រោនទៀត ប៉ុន្តែក្នុងបាល់ទាត់ យើងមិនអាចលេង ការពាររហូតបាននោះ ទេ យើងត្រូវតែមានការពារ និងត្រឡប់ទៅប្រយុទ្ធ វិញ។ យើងនឹងព្យាយាមធ្វើវាឱ្យបានល្អនៅការប្រកួតក្រោយ ៗ ទៀត»។

គួរបញ្ជាក់ថា ម្ចាស់ផ្ទះភ្នំពេញក្រោនទម្លាយសំណាញ់ទីក្រុមភ្ញៀវមុននៅនាទីទី៨ ដោយកីឡាករ ប្រាក់ ធីវ៉ា ខណៈក្រុមរបស់លោក ក្រុម Lee Tae-hoonរកតាមស្មើនៅនាទីទី១១ ដោយខ្សែប្រយុទ្ធ ណារ៉ុង កក្កដា៕

អត្ថបទ៖ អ៊ុំ សុភក្តិ