គណៈកម្មការ​ចំពោះ​កិច្ច​ FFC​ ចុះ​ពិនិត្យ​កីឡដ្ឋាន​មរតកតេជោ​ ត្រៀម​ដេញ​ថ្លៃ​ធ្វើ​ម្ចាស់​ផ្ទះ​កម្មវិធី​ AFF Suzuki Cup 2020

  • 2021-08-31 03:13:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ណៈកម្មការ​ចំពោះ​កិច្ច​ FFC​ របស់​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ បាន​ចុះ​ពិនិត្យ​កីឡដ្ឋាន​ធំ​ នៃ​ពហុ​កីឡដ្ឋាន​មរតកតេជោ​ ដើម្បី​ត្រៀម​ចូលរួម​ដេញ​ថ្លៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​ AFF Suzuki Cup 2020 នា​ចុង​ឆ្នាំ​ ២០២១​ នេះ។​

រូបភាព CAMSOC

លោក​ស្រី​ ពុធ​ ធីតា​​ ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ និង​ក្រោម​ការ​សម្របសម្រួល​ពី​ CAMSOC​ ម្សិលមិញ​នេះ​គឺ​បាន​ចុះ​ទៅ​ពហុ​កីឡដ្ឋាន​មរតកតេជោ​ ដោយ​ពិនិត្យ​គ្រឿង​បរិក្ខារ​ ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ត្រៀម​លក្ខណៈ​ដេញ​ថ្លៃ​យក​ការ​ប្រកួត​ខាង​លើ​នេះ។​

គោល​បំណង​នៃ​ការ​ដាក់​ដេញ​ថ្លៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ AFF Suzuki Cup 2020 ​សហព័ន្ធ​បាល់ទាត់​ចង់​បង្ហាញ​នូវ​សមិតិផល​ធំៗ​របស់​កម្ពុជា​ក៏​ដូច​ជា​ការ​អបអរ​សាទរ​ពហុ​កីឡដ្ឋាន​ថ្មី​ស្រឡាង​មួយ​នេះ។​ មួយ​វិញ​ទៀត​ក៏​ជា​ការ​បំពេញ​នូវ​បំណង​របស់​អ្នក​គាំទ្រ​កម្ពុជា​ផង​ដែរ។​

រូបភាព CAMSOC

រំលឹក​ដែរ​ថា​ បន្ទាប់​ពី​ពហុ​កីឡដ្ឋាម​មរតកតេជោ​ បាន​បញ្ចប់​ការ​សាងសង់​ ១០០%​ ហើយ​នោះ​នៅ​ពេល​ថ្មី​ៗ​នេះ​គឺ​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ ឯកឧត្តម​ សៅ​ សុខា​ បាន​បង្ហាញ​គោល​បំណង​ពី​ការ​ស្នើ​សុំ​ទៅ​ CAMSOC​ និង​រាជរដ្ឋាភិបាល​ក្នុង​ការ​ដាក់​ដេញ​ថ្លៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កម្មវិធី​ AFF Suzuki Cup 2020 ចុង​ឆ្នាំ​នេះ។​ ការ​ស្នើ​សុំ​នេះ​ទទួល​ការ​គាំទ្រ​ទាំង​ស្រុង​ពី​ រាជរដ្ឋាភិបាល​ និង​ CAMSOC​ ផង​ដែរ៕​ អត្ថបទកែសម្រួលពី Cambodia SEA GAMES 2023

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី