[Podcast] ស្ដាប់​ភាគថ្មីនៃ Starting Up ក្រេបយកចំណេះដឹងនៃការរកស៊ី​ ​ពីមេភូមិ​ផ្កាត្រកួន!

  • 2021-09-02 02:06:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ឌិន សុមេធារិទ្ធ ដែលត្រូវបានគេស្គាល់ថាជា​អ្នកជំនួញដែលតែងតែ​ចែករំលែកបទពិសោធន៍ និងចំណេះដឹងនៃការធ្វើអាជីវកម្ម។ កាលពីថ្ងៃសៅរ៍កន្លងទៅ លោកបានចូលមកចែករំលែកគន្លឹះនៃការរកស៊ី​ជាច្រើន​ទៀត នៅ​ក្នុង​កម្មវិធី Starting Up ជាមួយអ្នកសម្របសម្រួលកម្មវិធីទាំង ២រូប គឺលោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay Digital Group និង កញ្ញា​ ដែក ដារី នាយកគ្រប់គ្រងទូទៅ​ក្រុមហ៊ុន 360 Events។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ន​លោក សុមេធារិទ្ធ មានជំនួញ​ជាច្រើន​នៅ​ក្នុង​ដៃ ដូចជា​​សណ្ឋាគារ Frangipani Villa និង​​​ផ្ទះ​លំហែ​បែប​ស្រុកស្រែ​ដ៏​ល្បី​គឺ​ ភូមិ​ផ្កា​ត្រកួន ជាដើម។ ក្រៅពីនេះ លោក​ក៏ជា​ប្រធាន​សមាគម​សណ្ឋាគារ​នៅ​កម្ពុជា និង​ជា​អនុប្រធានសមាគម​សណ្ឋាគារ​អាស៊ានផងដែរ។

ចង់ដឹងថាលោក​មាន​អ្វីចែករំលែកខ្លះ សូមស្ដាប់កម្មវិធី Starting Up [Episode 6] ខាងក្រោមនេះ៖

សប្ដាហ៍បន្ទាប់នៃកម្មវិធី Starting Up ប្រិយមិត្តនឹងបានជួបអ្នកជំនួញ​មួយរូបទៀត គឺ លោក ​កែវ ឡង់ឌី សហស្ថាបនិក និងអគ្គនាយកអភិវឌ្ឍធុរកិច្ច ហាងឯកទេសទំនិញ កុមារ Baby Outlet និង អគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន ស្រមោច ទ្រេឌីង សឹលូសិន នាថ្ងៃទី២៨ ខែសីហា វេលាម៉ោង ១០ព្រឹក នៅលើទំព័រហ្វេសប៊ុក Starting Up និង YouTube "Sabay TV"។

ចុចស្ដាប់កម្មវិធី Starting Up ភាគមុនៗខាងក្រោមនេះ៖