រ័ត្ន សំណាង បង្ហាញខ្លួន១០លើក ជាប់ជម្រើសដំបូង១០លើក បំប៉ោងសំណាញ់ទី៤គ្រាប់

  • 2021-09-02 06:26:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ រ័ត្ន សំណាងហាក់ឡើងជើងគួរអោយកត់សម្គាល់ ខណៈ១០ប្រកួតកន្លងទៅគេជាប់ជម្រើស១១នាក់ដំបូង​ទាំង១០លើក ហើយមិនតែប៉ុណ្ណោះគេថែមទាំងបានបំប៉ោងសំណាញ់ទីគូប្រជែងបាន៤លើកដែរ នៅ​ព្រឹត្តិការណ៍ MCL ឆ្នាំ២០២១។

កាលពីម្សិលមិញក្នុងជំនួបជាមួយក្លឹបនគរបាលជាតិ តារាជើងស៊ុតវ័យ១៩ឆ្នាំ រកបានពីរគ្រាប់ម្នាក់ឯង​នៅនាទីទី 25 និង 90+1 ជួយអោយសូលទីឡូអង្គរឈ្នះ ៣-០ នៅ​កីឡដ្ឋាន​ អេស. អ. យូ ទឹកដី​អ្គរ​ខេត្ត​សៀមរាប​។

ក្នុងបទសម្ភាសន៍មួយជាមួយ CNCC ក្រោយ​ចប់​ការ​ប្រកួត​ រ័ត្ន សំណាង បានបង្ហើបថា ជ័យជម្នៈដំបូងនេះគឺជាកម្លាំងចិត្តដ៏ធំធេងសម្រាប់សមាជិកក្រុមទាំងមូល។

គួរបញ្ជាក់ថា រ័ត្ន សំណាង បង្ហាញខ្លួនអោយសូលទីឡូអង្គរ១០លើក ជាប់ជម្រើស១១នាក់ទាំង១០លើក រកបាន៤គ្រាប់ និងបញ្ចូនបាល់អោយមិត្តរួមក្រុម១លើក។ ៤គ្រាប់របស់គេស៊ុតដោយប្រើជើងស្ដាំក្នុងប្រអប់២ដង តែត១ និងហ្វ្រីឃីកជើងស្ដាំក្រៅប្រអប់១គ្រាប់។ នេះ​បើ​ផ្អែក​តាម​​តួលេខ​ផេក​ផ្លូវ​ការ​របស់​លោក ឆន ទិត្យ អ្នក​សារព័ត៌មាន​កីឡា​មួយ​រូប​នៅ​កម្ពុជា​។

ទោះមាន​ស្ថិតិ​ល្អ​ ប៉ុន្តែ​កូន​ក្រុម​របស់​លោក អ៊ុក សុធី មិន​អាច​ជួយ​សូល​ទីឡូ​បាន​ចំណាត់​ថ្នាក់​ល្អ​ឡើយ ពោល​គឺ​ទើប​ឈ្នះ​នគរបាលជាតិ ៣-២ ម្ដង​នេះ​ប៉ុណ្ណោះ ខណៈ​៩​ប្រកួត​កន្លង​មកចាញ់ ៨ ស្មើ​ ១។ បច្ចុប្បន្ន​ក្រុម​មួយ​នេះ​កំពុង​ឈរ​លេខរៀង​ទី១២ និង​លេខ​រៀង​ទី​២ បើ​រាប់​ពី​ក្រោម​មក​វិញ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម
អត្ថបទថ្មី