តើ​ស្រី​ស្អាត​ដែល​ Sterling សរសេរ​ឈ្មោះ​លើ​អាវ​យប់មិញ​ ជានរណា?

  • 2021-09-03 03:12:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​យប់​មិញ​នេះ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ R. Sterling រក​បាន​មួយ​គ្រាប់​នៅនាទី​ទី​៥៥ ​ទាត់​ចូល​ប្រទេស Hungary ​ក្រោយ​មក​​ខ្សែ​ប្រយុទ្ធ​រូប​នេះ​​បាន​ដោះអាវ​​ក្រៅ​​ដោយ​​បង្ហាញ​អាវ​ខាង​ក្នុង​មាន​សរសេរ​​ថា "Love you forever Steffie Gregg" ។ តើ​ប្រិយមិត្ត​ដឹង​ទេ​ថា នារី​ស្រស់ស្អាត​រូប​នោះ​ជា​អ្នក​ណា​​ ទើប​ធ្វើ​ឲ្យ​កំពូល​ខ្សែ​ប្រយុទ្ធ​របស់​អង់គ្លេស​រូប​នេះ​​អបអរ​ដោយ​ឧទ្ទិស​គ្រាប់​បាល់​នោះ​ជូន​ទៅ​កាន់​នាង​។

Steffie Gregg ​ជា​ក្មួយ​ស្រី​របស់​ផលិតករ​ដ៏​ល្បី​​​​ឈ្មោះ​របស់​ប្រទេស​ចាមៃកា​លោក Rvssian ដែល​បាន​ស្លាប់​កាល​បី​ថ្ងៃទី​៣១​ ខែ​សីហា ​ឆ្នាំ​២០២១ ដោយ​សារ​កូវីដ​១៩​។ នារី​ដ៏​ស្រស់​សោភា​រូប​នោះ​ជា​មិត្ត​ល្អ​របស់​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អង់គ្លេស Raheem Sterling ​ផង​ដែរ។

នាង​ក៏ជា livescream ដ៏​ល្បី​ឈ្មោះ​នៅ​លើ​បណ្ដាញ​ Twitch ​របស់​ ប្រទេស​ចាម៉ៃកា​ និង​ជា​អ្នក​ជំនួញ​ស្រ្តី​ដ៏​ល្បី​​ ព្រម​ទាំង​ជា​​មនុស្ស​មាន​មុខ​មាត់​ក្នុង​​កិច្ច​ការងារ​ជួយ​សង្គម​នៃ​តំបន់ Kingston ដែល​ជា​កន្លែង​​កំណើត​របស់ Sterling ផងដែរ​។ ​

ក្នុង​ការ​​ស្លាប់​របស់​នាង​ត្រូវ​បាន​គេ​ដឹង​ថា ​​គឺ​ដោយសារ​​តែ​កូវីដ​១៩ បើ​ទោះមិន​មាន​ការ​បញ្ជាក់​ណា​មួយ​ទាក់​ទិន​ការ​​ស្លាប់​នេះ​​ថា​មក​ពី​កូវីដ​ក៏​ដោយ។ យ៉ាង​ណា​ ​​​​​Steffie Gregg ក៏​ត្រូវ​បាន​គេ​ដឹង​​បាន​ចាក់​វ៉ាក់សាំង​ AstraZeneca ​បាន​ម្ដង​រួច​ហើយ​៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​