ក្រុមហ៊ុនកំពូល២ Apple & Toyota លេចឮថានឹងចាប់ដៃគ្នាផលិតឡានអគ្គិសនី

  • 2021-09-03 03:10:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple ត្រូវបានគេរាយការណ៍ថា កំពុងធ្វើទស្សនកិច្ចនៅទ្វីបអាស៊ី ដោយទៅកាន់ ក្រុមហ៊ុនផលិតរថយន្តដ៏ធំ Toyota ដើម្បីធ្វើជាមូលដ្ឋានផ្គត់ផ្គង់សង្វាក់ផលិតកម្មដ៏ធំរបស់ខ្លួននាឆ្នាំ២០២៤ ឡានអគ្គិសនី Apple។ នេះយោងតាមរបាយការណ៍ថ្មីមួយដោយ DigiTimes។

គួរបញ្ជាក់ថា ត្បិត Apple មិនមានជំនាញរថយន្តពីមុនមក ដូចនេះពួកគេនឹងត្រូវពឹងផ្អែកលើដៃគូផលិតជាច្រើន ដើម្បីជ្រោមជ្រែង។ តួយ៉ាង ដូចកាលកន្លងមក Apple បានស្វែងរកសង្វាក់ផ្គត់ផ្គង់ផលិតកម្មជាច្រើន ដូចជាកាលពីខែសីហា កន្លងទៅ តំណាងក្រុមហ៊ុន Apple ត្រូវបានគេនិយាយថាបានជួបជាមួយ សម្ព័ន្ធ SK Group របស់កូរ៉េខាងត្បូង និងក្រុមហ៊ុនអេឡិចត្រូនិក LG កាលពីខែសីហា ដើម្បីពិភាក្សាអំពីការអភិវឌ្ឍ ឡានអគ្គិសនី។

មិនតែប៉ុណ្ណោះ កាលពីខែកក្កដា ក្នុងបញ្ជីចចាររបស់ Apple ពួកគេក៏បានជ្រើសរើសក្រុមហ៊ុនចិនចំនួនពីរ គឺ CATL និង BYD ដែលមានជំនាញខាងផលិតថាមពល និងបច្ចេកវិទ្យាអេឡិចត្រូនិចសម្រាប់រថយន្ត ដើម្បីពិភាក្សាការផលិតរថយន្តរបស់ខ្លួនផងដែរ។

ចំណែកឯ កាលពីដើម ឆ្នាំ២០២១ កន្លងមក Apple ត្រូវបានលេចឮដំណឹងថាមានបំណងសហការណ៍ និងឈានដល់ការចុះកុងត្រាថែមទៀតផង ជាមួយនឹង ក្រុមហ៊ុនរថយន្តកូរ៉េខាងត្បូង Hyundai និង Kia ប៉ុន្ដែក្រោយមកក៏បានស្ងប់ស្ងាត់ទៅវិញ ខណៈលេចឮដំណឹងចចាមអារ៉ាមថ្មី ថា Apple នឹងសហការណ៍ជាមួយក្រុមហ៊ុនធំៗនៅ ប្រទេសចិន វិញម្ដង។

យ៉ាងណាក្នុងសង្វាក់ផលិតកម្មដ៏ធំនេះ អ្នកវិភាគជុំវិញវិស័យបច្ចេកវិទ្យារំពឹងថា ឡានអគ្គិសនី Apple អាចនឹងលេចវត្តមាន នាឆ្នាំ២០២៥ ខាងមុខនេះ៕

ប្រភព៖ macrumors   ប្រែ​សម្រួល៖ កុសល