កុំទាន់បន្ទោសអាជ្ញាធរ នេះហើយជាមូលហេតុពេលមេឃភ្លៀងម្ដងៗ នៅចោមចៅទឹកលិចខ្លាំងម្ល៉េះ

  • 2021-09-06 02:21:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បញ្ហាទឹកលិចពេលមេឃភ្លៀងម្ដងៗនៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ នៅតែជាបញ្ហាដ៏ចម្បងមួយដែលបង្កឱ្យមានផលលំបាកដល់ប្រជាជនក្នុងការធ្វើដំណើរ ហើយក៏ជាបញ្ហាប្រឈមមួយសម្រាប់អាជ្ញាធរដែលត្រូវតែរកដំណោះស្រាយជាបន្ទាន់ ។ យ៉ាងណាមិញបញ្ហាទឹកលិចនេះមិនអាចបន្ទោសនរណាតែម្ខាងបាននោះទេ មិនអាចបន្ទោសទៅលើហេដ្ឋារចនាសម្ព័ន្ធទាំងស្រុង ប៉ុន្តែបញ្ហាមួយចំនួនបង្កពីប្រជាជនខ្លួនឯងដែលខ្វះការយល់ដឹង ទុកដាក់សំរាម មិនបានត្រឹមត្រូវ នាំឱ្យកកស្ទះដល់ប្រព័ន្ធលូបង្ហូរទឹកជាដើម ។

ជាក់ស្ដែងតាមរយៈរូបភាពមួយសន្លឹករបស់មន្ទីរសាធារណការ និងដឹកជញ្ជូន បានបង្ហាញ​ឱ្យឃើញពីសំរាមចម្រុះគ្រប់ប្រភេទត្រូវបានបោះចោលពាសវាសពាសកាល ហើយពេលមេឃភ្លៀង សំរាមទាំងនោះនឹងត្រូវហូរទៅតាមទឹក ធ្លាក់ចូលទៅក្នុងលូរហូតស្ទះមិនអាចឱ្យទឹកហូរបាន និងបណ្ដាលឱ្យមានបញ្ហាជន់លិច ។ ដូចនេះទន្ទឹមនឹងមានការខិតខំប្រឹងប្រែងរបស់អាជ្ញាធរទៅលើការដាក់លូ ការបង្កើតប្រព័ន្ធរំដោះទឹកជំនន់ហើយនោះ ក៏ត្រូវមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប តាមរយៈការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ។

យ៉ាងណាមិញនៅថ្ងៃទី ៥ កញ្ញា ២០២១ នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក៏បានដឹកនាំក្រុមការងារសម្អាត និងស្ដារលូនៅមហាវិថីចោមចៅ ចាប់ពី៥ ដល់ស្ពានអាកាសចោមចៅផងដែរ ៕

អត្ថបទពេញនិយម