ស្វែង​រករ​ថយន្ត​ជួលសម្រាប់​ក្រុមហ៊ុន? LM Car មិន​ត្រឹម​តែ​ទំនើប តែ​ផ្តល់​សេវា​កម្ម​រហ័ស​ទាន់​ចិត្ត​ទៀត

  • 2021-09-08 02:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តោះ ឱកាសសេវាកម្មជួលតាក់ស៊ីសម្រាប់ក្រុមហ៊ុន និងអាជីវកម្មមកដល់ហើយ​!

តាក់ស៊ី​ LM Car មាន​ជម្រើស​រថយន្ត​ទំនើប​ៗ​ជាច្រើន​ប្រភេទ​ ហើយក៏មានការផ្ដល់ជូន​សេវា​កម្មជួល​សម្រាប់ក្រុមហ៊ុន និង​អាជី​វកម្មផង​ដែរ។ ដើម្បី​ធ្វើ​ឱ្យការធ្វើដំណើររបស់អ្នក​កាន់តែមានភាពងាយស្រួល រហ័សទាន់ចិត្ត និងមានសុវត្ថិភាពគ្រប់ពេលធ្វើដំណើរតាមដងផ្លូវ​ LM Car គួរ​តែ​ជម្រើស​ដំបូង​សម្រាប់​លោក​​អ្នក​។

សេវា​ជួលរថយន្ត​​ LM Car ក្នុងធ្វើការដំណើរ ប្រចាំថ្ងៃសម្រាប់ក្រុមហ៊ុន និងបុគ្គលិក គឺជាជម្រើសដ៏ឆ្លាតវៃមួយ ដែល​មានន័យថា បុគ្គលិកអ្នក អាចជិះដោយមិនមានការព្រួយបារម្ភក្នុងការចំណាយលើសថវិកាដែលបានគ្រោងទុក ឬ​ការទូទាត់​ប្រចាំថ្ងៃ​ឡើយ។

កំពុងស្វែងរកសេវាកម្មរថយន្តជួលសម្រាប់ក្រុមហ៊ុន​ ដែលចំណេញ និងទទួលបានអត្ថប្រយោជន៍កាន់តែច្រើនមែនទេ? LM Car ផ្ដល់ជូនលោកអ្នកកាន់តែច្រើនជាងមុនលើសពីការរំពឹងទុកដូចជា៖

ក. ផ្ដល់ជូនជាមួយជម្រើសរថយន្តជាច្រើនប្រភេទ

រថយន្តដែលលោកអ្នកអាចធ្វើការជ្រើសរើសសម្រាប់ការធ្វើដំណើរមានដូចជា៖

  • Economy មានជាប្រភេទរថយន្ត Toyota Prius, Camry ។ល។
  • Classic មានជាប្រភេទរថយន្ដ Kia Solution ។ល។
  • Deluxe មានជាប្រភេទរថយន្ដ Hong Qi H5
  • Business Plus មានជាប្រភេទរថយន្ដ Toyota Alphard
  • First Class (Luxury) មានជាប្រភេទរថយន្ដ Rolls-Royce Ghost និង Phantom
  • Business Van មានជាប្រភេទរថយន្ដ Hyundai H1។

ខ. ទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖

  • ផ្ដល់ជូនលក្ខណៈពិសេសដល់ក្រុមហ៊ុនជាដៃគូ៖ លោកអ្នកអាចគ្រប់គ្រង និងធ្វើការឆែកពីទិន្នន័យប្រើប្រាស់របស់បុគ្គលិកបានដោយខ្លួនឯង
  • អាចកំណត់ការប្រើប្រាស់របស់បុគ្គលិកនីមួយៗទៅតាមតម្រូវការរបស់ពួកគាត់
  • មានភាពងាយស្រួលក្នុងការទូទាត់សាច់ប្រាក់ជាប្រចាំខែ មានរបាយការណ៍ទៀងទាត់ ធានាសុវតិ្ថភាពទៅលើព័ត៌មាន និងទិន្នន័យរបស់ក្រុមហ៊ុនលោកអ្នក​។
  • ចំណេញ និងសន្សំសំចៃពេលវេលា៖ លោកអ្នកអាចជ្រើសរើសប្រភេទរថយន្តណាមួយរបស់ក្រុមហ៊ុន LM Car ក្នុងការធ្វើដំណើរ ហើយអ្នកអាចកំណត់គោលដៅដែលចង់ទៅ ដោយ​ងាយស្រួលនឹងដឹងមុនពីតម្លៃនៃការធ្វើដំណើរ បន្ទាប់ពីការកក់ហៅរួចរាល់​
  • ធ្វើដំណើរប្រកបដោយតម្លាភាព (ទោះបីជិះវាងផ្លូវ ក៏គ្មានការគិតប្រាក់បន្ថែម)៖ អ្នកបើកបរ​អាចដឹងជាមុនថាផ្លូវមួយណាមានការកកស្ទះ ដូច្នេះក្នុងការធ្វើដំណើរទៅផ្លូវវាងដែលគ្មានការកកស្ទះ នឹងមិនមានការគិតប្រាក់បន្ថែមនោះទេ។

គ.​ ផ្តល់​របៀបប្រើប្រាស់ងាយ ដោយលោកអ្នកគ្រាន់តែ៖

  • ​​​ការកំណត់​ចំនួនបុគ្គលិកមានភាពងាយស្រួលដោយគ្រាន់តែបញ្ចូលទិន្នន័យប្រើប្រាស់របស់បុគ្គលិក​ដោយបំពេញ ID និងលេខទូរសព្ទរបស់គាត់ជាការស្រេច
  • ធ្វើការកំណត់​មុនធ្វើដំណើរ៖ កំណត់ប្រភេទរថយន្ត ទីតាំងដែលត្រូវទៅ​ និងពេលវេលាដែលចាកចេញ រថយន្តនឹងមកចាំមុនយ៉ាងហោចណាស់ ៣០នាទី (សម្រាប់ការកក់មុន)។
  • របៀបទូទាត់ប្រាក់៖ នៅពេលធ្វើការទូទាត់ប្រាក់បន្ទាប់ពីរការធ្វើដំណើរនីមួយៗ លោកអ្នកអាចជ្រើសរើសមុខងារ​ corporation ដើម្បីធ្វើការទូទាត់នៅចុងខែ
  • ការទូទាត់វិក្កយបត្រ៖ ជារៀងរាល់ចុងខែ LM CAR នឹងផ្ញើជូនលោកអ្នកនូវទិន្នន័យអំពីការប្រើប្រាស់សម្រាប់ធ្វើការទូទាត់

មិនថាលោកអ្នកទៅទីណា សុវត្ថិភាពជារឿងចម្បងទីមួយ​។ ហេតុនេះ​ កុំភ្លេចថែរក្សាសុវត្ថិភាព និងសុខភាពឱ្យបានល្អបំផុត ហើយដើម្បីឱ្យការធ្វើដំណើររបស់អ្នកកាន់តែមានសុវត្ថិភាព និងផាសុកភាព ការ​រួមដំណើរជាមួយតៃកុងឡានដែលបានទទួលការចាក់វ៉ាក់សាំងរួចរាល់ ឡានមានការសម្អាតគ្រប់ពេល ទាំងមុនពេលទទួលភ្ញៀវ និងពេលភ្ញៀវចុះចេញពីឡាន ពិតជារឿង​ដែល​ត្រូវ​យក​ចិត្ត​ទុក។

ជាក់ស្ដែង គ្រប់រថយន្តរបស់ LM Car ទាំងអស់សុទ្ធតែបានសម្អាតជាមួយថ្នាំបាញ់សម្លាប់មេរោគ GERMAGIC ជាប្រចាំ ពោល​គឺ​ទាំងមុន និងក្រោយ​ពី​ផ្តល់​សេវា​កម្ម​ឱ្យអតិថិ​ជន​រួច​រាល់។ បន្ថែមពីនេះ រាល់​អ្នក​បើក​បរ​របស់ LM Car សុទ្ធ​សឹង​តែបាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​រួច​រាល់ ខណៈ​ដែល​ក្រុមហ៊ុនតែងតែអនុវត្តនូវគោលការណ៍ #៣កុំ #៣ការពារ និងគោរពតាមគោលការណ៍របស់រាជរដ្ឋាភិបាលជានិច្ច​។

ជ្រើសរើសសេវាកម្ម LM CAR សម្រាប់អាជីវកម្ម ក្រុមហ៊ុនលោកអ្នក នឹង​ទទួល​បាន​ការបញ្ចុះតម្លៃសម្រាប់ការធ្វើដំណើរ ព្រមទាំងបុគ្គលិករបស់អ្នកនឹងទទួលបានអត្ថប្រយោជន៍បន្ថែមដូចជា៖​

  • ការបញ្ចុះតម្លៃផ្ដាច់មុខ៖ សម្រាប់ការប្រើប្រាស់សេវាកម្ម LM CAR For Business លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃជាពិសេស
  • ការធ្វើដំណើរគ្មានដែនកំណត់៖ អាចធ្វើដំណើរបានដោយគ្មានការកំណត់ ហើយ​សម្រាប់ការធ្វើដំណើរផ្ទាល់ខ្លួន​បុគ្គលិកអ្នកអាចធ្វើការបង់ប្រាក់ដោយខ្លួនឯងបានជាមួយនឹងការបញ្ចុះតម្លៃពិសេស
  • ទទួលបានការបញ្ចុះតម្លៃបន្ថែមទៀត៖ បន្ទាប់ពីទទួលបានការបញ្ចុះតម្លៃសម្រាប់ក្រុមហ៊ុន ដែលភ្ជាប់សេវាកម្មរបស់ LM Car រួចរាល់ អ្នកក៏អាចប្រើ Voucher ដើម្បី​ធ្វើ​ឱ្យការចំណាយកាន់តែតិច។

ប្រូម៉ូសិនបន្ថែម សម្រាប់អតិថិជនដែលធ្វើការចុះឈ្មោះថ្មី ទាំងអស់នឹងទទួលបាន គូប៉ុងដែលមានតម្លៃសរុបរហូតដល់ ១០០ដុល្លារ។ ដោយគ្រាន់តែវាយកូដ HELLOLM ដើម្បីប្ដូរយកបណ្ណបញ្ចុះតម្លៃរហូតដល់៥០% ព្រមទាំងប្រូម៉ូសិនជាច្រើនទៀតក្នុងរដូវកាលបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

រីករាយក្នុងការធ្វើដំណើរជាមួយ LM Car លោកអ្នកអាចកក់ហៅបាន ២៤ម៉ោងក្នុងមួយសប្ដាហ៍ ដូច្នេះកុំភ្លេចសាកល្បងជិះជាមួយ LM CAR តែដំបូងសូមចុចដោនឡូតកម្មវិធី LM CAR ដើម្បីកក់ហៅរថយន្ត​ទំនើប​នេះ​ជា​មុន​សិន​។

សម្រាប់ព័ត៌មានបន្ថែម ឬកម្មវិធីប្រូម៉ូសិនថ្មីៗ លោកអ្នកចូលទៅកាន់៖

  • ហ្វេសប៊ុកផេក៖ LM CAR
  • ឬតាមរយៈលេខទូរសព្ទ៖ 096 596 596 8/ 018 777 6666៕

អត្ថបទ៖ សុខុន សុម៉ាភាវី