អ្នកឧត្តរមានជ័យសូមប្រយ័ត្ន! ភ្លៀងធ្លាក់ខ្លាំង២ថ្ងៃជាប់គ្នា អាងទឹកតាម៉ុកកំពុងហក់ឡើងខ្លាំងក្នុងកម្រិតគួឲ្យបារម្ភបំផុត

  • 2021-09-08 01:41:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បរិមាណទឹកភ្លៀងដែលបានធ្លាក់ចំនួន២ថ្ងៃជាប់គ្នា គឺចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃ០៧ ខែកញ្ញា ឆ្នាំ២០២១នេះ កម្រិតទឹកឡើងដល់ ៨៤,៧ មម បានបង្កឲ្យកម្ពស់ទឹកក្នុងអាងតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ហក់ឡើងកម្ពស់ម ៣,៥៧ម៉ែត្រ តែពុំបង្កឲ្យមានផលប៉ះពាល់នោះទេ ។ នេះបើតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ។

ក្រសួងបានបញ្ជាក់បន្ថែមថា កម្រិតកម្ពស់ទឹកនៅក្នុងអាងទឹកតាម៉ុកពុំទាន់បង្កឲ្យមានផលប៉ះពាល់អ្វីនៅឡើយទេ ដោយកម្រិតទឹកហក់ឡើងត្រឹម ៣,៥៧ ម៉ែត្រ។ ដោយឡែកកម្រិតឲ្យមានកាប្រុងប្រយ័ត្ននោះគឺ៣,៨០ម៉ែត្រ និងកម្រិតកម្ពស់ប្រកាសអាសន្ន ៤,៥០ម៉ែត្រ ។

ទោះបីស្ថិតក្នុងស្ថានភាពមិនទាន់ឈានដល់កម្រិតប្រកាសអាសន្ននៅឡើយ តែសូមបងប្អូនដែលមានមូលដ្ឋាននៅជិតតំបន់អាងទឹកតាម៉ុកនេះមានការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមលក្ខណឲ្យបានរួចរាល់ដើម្បីបញ្ជៀសហានិភ័យដែលអាចកើតមានឡើងផ្សេងៗ៕

អត្ថបទដោយ​ :su in