អូហូ... ១គ្រាប់ពីចម្ងាយរបស់ Yudai បំប៉ោងទីនគរបាលជាតិស្អាតណាស់!

  • 2021-09-08 09:46:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែបម្រើ Yudai បានបំប៉ោងសំណាញ់ទីរបស់ក្រុមនគរបាលជាតិពីចម្ងាយយ៉ាងស្អាតនៅនាទី២៩ ធ្វើឱ្យ​ក្រុមភ្ញៀវភ្នំពេញក្រោននាំមុខ ២-០​ នៅ​វគ្គ​ទី​មួយ​។

Yudai (ឆ្វេង)

គ្រាប់បាល់លើដំបូលទូករបស់ Yudai រកបានត្រឹមតែរយៈពេល២នាទីប៉ុណ្ណោះ បន្ទាប់ពីគ្រាប់បាល់ទី១របស់ខ្សែប្រយុទ្ធ Silva នៅនាទី២៧។

នេះជាគ្រាប់ទី៤ហើយរបស់អតីតខ្សែបម្រើក្លឹបអង្គរថាយហ្គឺរសញ្ជាតិជប៉ុន គិតត្រឹមតង់ទី១ដែល​ចប់​មុន​នេះ​បន្តិច​នៃការប្រកួតថ្ងៃនេះ។ ចប់តង់ទី១ ក្រុមភ្ញៀវភ្នំពេញក្រោនកំពុងនាំមុខបណ្ដុះអាសន្ន​លើ​នគរបាល​ជាតិ​ ២-០។

គួរ​បញ្ជាក់​ថា បើសិន​ភ្នំពេញ​ក្រោន​ឈ្នះ​ការ​ប្រកួត​នេះ ពួកគេ​នឹង​បន្ត​ក្ដាប់​តំណែង​កំពូល​តារាង​ ខណៈ​ក្រុម​នគរបាល​នឹង​បន្ត​កាន់​កាប់​តំណែង​បាត​តារាង​ដដែល៕

អត្ថបទ៖ អ៊ុំ សុភក្តិ