ខាន​ប្រកួត​មួយ​រយៈធំ​ ឡៅ​ ចិត្រា​ ឡើង​ទម្ងន់​ខ្លាំង​រហូតដល់...

  • 2021-09-09 00:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ល្អ​គ្រប់​ក្បាច់​ ឡៅ​ ចិត្រា​ អាក់ខាន​ឡើង​សង្វៀន​មួយ​រយៈ​ពេល​ធំ​នេះ​ ធ្វើ​ឲ្យ​រូប​គេ​ឡើង​ទម្ងន់​រហូត​ដល់​ ៦៧​គីឡូក្រាម​នា​ពេល​បច្ចុប្បន្ន​ យ៉ាង​ណា​នឹង​ប្រឹង​ទម្លាក់​ទៅ​លេង​គីឡូ​ពី​មុន​វិញ។​

សកម្មភាព ចិត្រា​ ហាត់​ថ្មីៗ​នេះ

ឡៅ​ ចិត្រា​ បើ​គិត​ទៅ​គឺ​ខាន​ឡើង​សង្វៀន​តាំង​តែ​ពី​ឈ្នះ​ម៉ារ៉ាតុន​ប្រាក់​លាន​នៅ​សង្វៀន​ TOWN ​អំឡុង​ខែ​មករា​ មក​ម្ល៉េះ។​ បន្ទាប់​មក​កម្ពុជា​ចាប់​ផ្ទុះ​ខ្លាំង​កូវីដ​ ១៩​ ក្នុង​ព្រឹត្តិការណ៍​ ២០​ កុម្ភៈ​ មក​ទៀត​ស្រប​ពេល​ចុះ​បេសកកម្ម​ក៏​ត្រូវ​ឆ្លង​កូវីដ​ និង​បញ្ហា​របួស​ពេល​ហាត់​ផង​នោះ​ជា​ហេតុ​ធ្វើ​ឲ្យ​ ចិត្រា​ អាក់ខាន​ប្រកួត​រហូត​ដល់​ខែ​កញ្ញា​នេះ។​

ការ​ខាន​ប្រកួត​យូរ​នេះ​ហើយ​ធ្វើ​ឲ្យ​ ឡៅ​ ចិត្រា​ ឡើង​ទម្ងន់​ដល់​ ៦៧​គីឡូក្រាម​តែ​ម្ដង​ យ៉ាង​ណា​សម្រាប់​ការ​ប្រកួត​សប្ដាហ៍​នេះ​ជា​មួយ​ ឡុង​ សំណាង​ គឺ​រូប​គេ​លេង​លើ​ទម្ងន់​ ៦៥។​ ប្អូន​ប្រុស​របស់​ ឡៅ​ ចន្រ្ទា​ រូប​នេះ​លើក​ឡើង​ថា​ បន្ទាប់​ពី​ប្រកួត​ចប់​ជា​មួយ​ ឡុង​ សំណាង​ ហើយ​គឺ​ទម្លាក់​ទម្ងន់​ទៅ​ត្រឹម​ ៦៣.៥​គីឡូក្រាម​ជា​គីឡូ​ដើម​វិញ។​ ទម្ងន់​៦៧​គីឡូក្រាម​គឺ​រូប​គេ​មិន​ពិបាក​សម្រក​នោះ​ឡើយ​ ពោល​ហាត់​ត្រឹម​១សប្ដាហ៍​បាន​ដូច​ដើម​ហើយ។​

ឡៅ ចិត្រា ប្រកួត​មុនៗ

រំលឹក​ដែរ​ថា​ ពី​មុន​កីឡាករ​ ឡៅ​ ចិត្រា​ គឺ​លេង​ត្រឹម​ទម្ងន់​ ៦៣,៥​គីឡូក្រាម​ប៉ុណ្ណោះ។​ ចំណែក​ការ​ប្រកួត​នៅ​ថ្ងៃ​សៅរ៍​ ទី១១​ ខែ​កញ្ញា​ ឆ្នាំ​២០២១​ ប៉ះ​ជា​មួយ​ ឡុង​ សំណាង​ ឯ​សង្វៀន​បាយ័ន​លើក​នេះ​លេង​លើ​ប្រភេទ​ទម្ងន់​ ៦៥​គីឡូក្រាម៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម